ព័ត៌មានជាតិ
Update ! ជំងឺលោក អួន សារ៉ាត់ មិនទាន់ធូរនៅឡើយ ខណៈគ្រូពេទ្យកំពុងបន្តតាមដាន
គិតត្រឹមថ្ងៃទី ៣០ ខែធ្នូនេះ ស្ថានភាពសុខភាពលោក អួន សារ៉ាត់ មិនទាន់បានល្អប្រសើរនៅឡើយ ពោលគឺក្រុមគ្រូពេទ្យកំពុងបន្តតាមដាន ដោយរង់ចាំលទ្ធផលពីរទៅបីថ្ងៃទៀត។

អ្នកនិពន្ធសៀវភៅ និងជាគ្រូបណ្តុះគំនិតអាជីវកម្មដល់យុវជនជំនាន់ក្រោយ ដ៏ល្បីឈ្មោះរូបនេះ រងការវាយប្រហារដោយជំងឺរលាកសួតធ្ងន់ធ្ងរ ក្រោយឆ្លងជំងឺកូវីដ-១៩។ លោក អួន សារ៉ាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី ២៥ ខែធ្នូ ក្រោយស្ថានភាពជំងឺធ្វើទុក្ខខ្លាំង។
ក្រុមការងារលោក អួន សារ៉ាត់ បាននិយាយអំពីបច្ចុប្បន្នភាពនៃជំងឺ កាលពីថ្ងៃ ពុធម្សិលមិញថា លោក អួន សារ៉ាត់ មិនទាន់ដឹងខ្លួននៅឡើយ ដោយរង់ចាំរយៈពេលពីរទៅបីថ្ងៃទៀត ទើបដឹងលទ្ធផលច្បាស់លាស់។ លោកថា គ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលដោយប្រើវិធីដំណាក់កាលចុងក្រោយ គឺប្រើថ្នាំសណ្ដំ ឬថ្នាំសន្លប់ដើម្បីឲ្យគាត់សម្រាកបានច្រើន។ ប្រភពដដែលបន្តថា « ស្ថានភាពលោកគ្រូ ពេលនេះដូចជាឡើងចុះៗ»។

លោក អួន សារ៉ាត់ មានជំងឺប្រចាំកាយដូចជា រលាកក្រពះពោះវៀន បញ្ហាច្រមុះអាលែកហ្ស៊ី រលាកបំពង់ក រលាកសួតធ្ងន់ធ្ងរ(ថប់ដង្ហើមខ្លាំង ក្អកខ្លាំង) សួតរលាកខ្លាំងទាំងស្តាំទាំងឆ្វេង។
ភរិយាលោក អួន សារ៉ាត់ បានបញ្ជាក់កាលពីថ្ងៃទី ២៧ ធ្នូថា «លោកគ្រូ អួន សារ៉ាត់ មានបញ្ហាសួត បណ្តាលឲ្យថប់ដង្ហើមខ្លាំង គឺទី១ ពិបាកដកដង្ហើម ទី២ គាត់ក្អកខ្លាំងបណ្តាលមកពីសួត សួតគាត់រលាកទាំងសងខាង ទាំងស្តាំទាំងឆ្វេង មានន័យថា គាត់រើខ្លួនតែបន្តិចគឺក្អក ដល់ពេលក្អកខ្លាំងទៅធ្វើឲ្យគាត់ ពិបាកដកដង្ហើម ខ្ញុំក៏បានបញ្ជូនគាត់ទៅពេទ្យ ឥឡូវគាត់កំពុងសម្រាកនៅពេទ្យសង្រ្គោះបន្ទាន់ គាត់អត់ដឹងខ្លួនទេ ខ្យល់អុកស៊ីសែនដែលពេទ្យដាក់ឲ្យ ៨០លីត្រ នៅតែមិនទាន់គ្រប់ ព្រោះគាត់ត្រូវការខ្យល់ច្រើន»។
លោក អួន សារ៉ាត់ ស្ថាបនិកយូខេនវីនគ្រុប តែងតែចែករំលែកទាក់ទងនឹងចំណេះដឹងតាមបណ្តាញសង្គម ពេលនេះបានឆ្លងកូវីដ-១៩ ដំណាក់កាលធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
លោក អួន សារ៉ាត់ ត្រូវបានសាធារណជន ស្គាល់ថា ជាអ្នកនិពន្ធសៀវភៅ អំពីការលើកទឹកចិត្ត បង្កើតអាជីវកម្ម បណ្តុះគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ។ លោកបាននិពន្ធសៀវភៅជាច្រើនចំណងជើង លក់នៅលើទីផ្សារ ពិសេសនៅតាមបណ្ណាគារនានា នៅទូទាំងប្រទេស។ លើសពីនេះទៀត លោក អួន សារ៉ាត់ តែងតែបើកវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍នៅលើអនឡាញ ឬបណ្តាញសង្គម ដោយសេរី(Free) ដើម្បីចែកជូនដល់សាធារណជន យកទៅពិចារណា អំពីគំនិតអាជីវកម្ម និងបទពិសោធន៍ដែលលោកមានកន្លងមក។
សាធារណជន ដែលស្គាល់លោក អួន សារ៉ាត់ បានបន្តជួយគាំទ្រឧបត្ថម្ភជាថវិកា និងជូនពរលោកយ៉ាងច្រើនកុះករ។ លើសពីនេះទៀត ពួកគេបារម្ភពីសុខភាពលោក អួន សារ៉ាត់ ខណៈទទួលដំណឹងថា ស្ថានភាពនៅមិនទាន់បានល្អប្រសើរនៅឡើយ។
លោក អួន សារ៉ាត់ កើតនៅឆ្នាំ ១៩៨៣ នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើត ៧នាក់៕ ទួន សុផល


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


