ព័ត៌មានជាតិ
អ្វីខ្លះជាលទ្ធផល នៃការរៀបចំសមាជវិសាមញ្ញលើកទី៤ របស់គណបក្សខ្មែររួបរួមជាតិ?
សមាជិក សមាជិកា នៃគណបក្សខ្មែររួបរួមជាតិប្រមាណជាង៦០០ នាក់ បានលើកដៃអនុម័តជាបន្តបន្ទាប់ នៅក្នុងអង្គសមាជ ដែលរៀបចំរយៈពេលពេញមួយព្រឹក នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅទីស្នាក់ការកណ្តាល ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លទ្ធផលដែលអង្គសមាជធ្វើបានរួមមាន ទី១, បោះឆ្នោតគាំទ្រជាឯកច្ឆន្ទលើបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិអាណត្តិទី២ សរុបចំនួន១២០៦នាក់។ ទី២, អនុម័តជាឯកច្ឆន្ទការកែសម្រួលគោលនយោបាយអាទិភាព គោលនយោបាយមូលដ្ឋានរបស់គណបក្សខ្មែររួបរួមជាតិ និងវិសោធនកម្មលក្ខន្តិកៈចំនួន១១ប្រការ។ ទី៣, បោះឆ្នោតគាំទ្រជាឯកច្ឆន្ទជ្រើសតាំងសហជីវិន ព្រំ ស៊ូ ជាប្រធានកិត្តិយស។ ទី៤, ប្រធានគណបក្ស ជំរុញរៀបចំបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ អោយបាន៥០ ភាគរយ និងបង្កើនការរៀបចំរចនាសម្ព័ន្ធនៅមូលដ្ឋានឲ្យបានច្រើនជាអតិបរមា ព្រមទាំងអំពាវនាវគ្រប់ក្រុមការងារពង្រឹងមូលដ្ឋាន គណៈកម្មការប្រតិបត្តិគ្រប់ថ្នាក់ និងសមាជិក សមាជិកា ត្រូវពង្រឹងសាមគ្គីភាពឲ្យបានរឹងមាំ និងងខិតខំបន្តអនុវត្តគោលនយោបាយ សេចក្តីសម្រេចផែនការសកម្មភាព របស់គណបក្សឲ្យសម្រេចបានជោគជ័យនាពេលខាងមុខ។

ដោយឡែកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយក អង្គសមាជបានសម្រេចបោះឆ្នោតជ្រើសតាំង៖ ទី១, ប្រធានក្រុមប្រឹក្សាវិន័យ សហជីវិន អ៊ុំ សុមន្ថា ទី២, អគាធិការ សហជីវិន ភិន ផុន ទី៣, អគ្គហិរញ្ញឹក សហជីវិន នូ សុណ្ណារ៉ា ទី៤, ស្នងការគណនី សហជីវិន អ៊ុន សុគន្ធ ទី៥, អគ្គលេខាធិការរង សហជីវិន ទិប ទាវ ទី៦, អគ្គលេខាធិការរង សហជីវិនី វ៉ាន់ ឆុំ ទី៧, ប្រធានចលនាយុវជន សហជីវិន ធិ ងិ ទី៨, ប្រធានចលនាស្ត្រី សហជីវិន ប៉ាន ពេជ្រចិន្តា និងទី៩, អ្នកនាំពាក្យ សហជីវិន រុន មាត្រា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅកិច្ចបញ្ចប់នៃអង្គសមាជ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា ការធ្វើសមាជនេះ ក៏ដោយសារតែមានការចូលរួមពីថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា នៃបណ្ដាគណបក្សនយោបាយផ្សេងៗ ដែលតម្រូវឲ្យគណបក្សខ្មែររួបរួមជាតិ ត្រូវធ្វើការកែប្រែចំណុចមួយចំនួន ក៏ដូចជាលក្ខន្តិកៈរបស់គណបក្ស។ លោកថា កន្លងមកមានអតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ពីគណបក្សផ្សេងៗដូចជា អតីតគណបក្សសង្គ្រោះជាតិ, គណបក្សខ្មែរក្រោក, គណបក្សកែទម្រង់កម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ជាដើម បានចុះចូលជាមួយគណបក្សខ្មែររួបរួមជាតិ។
ជាមួយគ្នានោះ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា ការសម្រេចចិត្តចូលរួមការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលប្រព្រឹត្តទៅនៅពាក់កណ្ដាលឆ្នាំ២០២២នេះ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ គូបផ្សំនឹងការបើកទ្វារស្វាគមន៍សមាជិកថ្មី ពីបណ្ដាគណបក្សនានា តម្រូវឲ្យគណបក្សមានការកែសម្រួលរចនាសម្ព័ន្ធ ក៏ដូចជាកម្មវិធីនយោបាយ និងសមាសភាពថ្នាក់ដឹកនាំគណបក្សជាដើម ដែលចាំបាច់តម្រូវឲ្យគណបក្សខ្មែររួបរួមជាតិ រៀបចំសមាជវិសាមញ្ញនាពេលនេះ។
បើតាមលោក ញឹក ប៊ុនឆៃ ចាប់តាំងពីថ្ងៃបដិសន្ធិនាឆ្នាំ២០១៦ មកគណបក្សខ្មែររួបរួមជាតិខ្មែរ មានការវិវត្តន៍រីកចំរើនជាលំដាប់ ដោយមានការគាំទ្រ និងចូលរួមពីប្រជារាស្ត្រខ្មែរ ពីព្រោះគណបក្សប្រកាន់គោលនយោបាយកណ្ដាល ព្យាក្រឹត រាជានិយម សីហនុនិយម ដែលមកដល់បច្ចុប្បន្នមានរចនាសម្ព័ន្ធថ្នាក់ជាតិ ថ្នាក់រាជធានី ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចលនាស្ត្រី ចលនាយុវជន ចលនាខ្មែរឥស្លាម នៅទូទាំងប្រទេស។ លោកថា ការដឹកនាំ និងគ្រប់គ្រងគណបក្ស ធ្វើតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គឺការសម្រេចកិច្ចការធំៗ សំខាន់ៗ ដោយមតិភាគច្រើន មិនមែនដោយជាប្រធានគណបក្សមួយរូបទេ គ្មានបក្សពួក គ្មានអំពើពុករលួយ។

គណបក្សមានគោលនយោបាយមួយសំខាន់ផងដែរ គឺការប្រឆាំងរាល់សកម្មភាពទាំងឡាយ ដែ ញុះញង់បំបែកបំបាក់ បង្កអសន្តិសុខដល់សង្គម ប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការរស់សុខសាន្តរបស់ប្រជាពលរដ្ឋ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


