Connect with us

ព័ត៌មានជាតិ

ឡាន​សំរាមមកកើប​ដឹក​ដល់​មុខ​ផ្ទះ តែ​សំរាមនៅតែ​គរពេញច្រាំងទន្លេ

បានផុស

នៅ

ភ្នំពេញ៖ លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ច្រាំងទន្លេបញ្ឈប់ការយកសំរាមបោះចោលតាមមាត់ច្រាំង ពិសេសបោះចូលទៅក្នុងទឹកទន្លេបាសាក់បង្កឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំងក្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណូមពរនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ខែកុម្ភះ ខណះដែលលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ កំពុងដឹកនាំកម្លាំងចុះបោសសំអាតនិងប្រមូលសំរាមតាមមាត់ច្រាំងទន្លេ។

លោក ពៅ ហួត បានបន្តថា កន្លងមកអាជ្ញាធរតែងតែចុះផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេបាសាក់ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ឲ្យចូលរួមថែរក្សាបរិស្ថានតាមមាត់ទន្លេពិសេសបញ្ឈប់ការបោះសំរាមតាមមាត់ច្រាំងនឹងក្នុងទឹកទន្លេ ព្រោះបង្កឲ្យសំរាមស្អុយរលួយជះក្លឹនស្អុយប៉ះពាល់ដល់សុខភាពទៀតផង។

លោកចៅសង្កាត់បន្តថា ជារៀងរាល់ថ្ងៃរថយន្តប្រមូលសំរាមបានទៅដឹកសំរាមដល់មុខផ្ទះបងប្អូន ហេតុអ្វីមិនយកសំរាមទៅឲ្យភ្នាក់ងារប្រមូលសំរាមដឹកយកទៅចោល ចាំបាច់អីយកមកបោះចោលតាមច្រាំងនិងក្នុងទឹកទន្លេបែបនេះ។ សំរាមដែលស្ថិតនៅតាមច្រាំងទន្លេមុខផ្ទះបងប្អូននេះ ពុំមែនអ្នករស់ពីចម្ងាយយកមកបោះចោលនោះទេ។ ដូច្នេះសុំចូលរួមថែរក្សា​និងទុកដាក់សំរាមឲ្យបានល្អ រង់ចាំរថយន្តរបស់ក្រុមហ៊ុនប្រមូលសំរាមមកដឹកយកទៅចោលនោះជាការចូលរួមថែរក្សាបរិស្ថានក្នុងមូលដ្ឋាន។

បើ​តាម​លោកចៅសង្កាត់ បើមូលដ្ឋានបានស្អាតនោះគឺមិនខ្វះអ្នកកោតសសើរ ប៉ុន្តែបើមូលដ្ឋានពោរពេញទៅដោយសំរាមគឺច្បាស់ជាគេដៀលដល់ពូជថែមទៀត។

នៅតាមមាត់ច្រាំងទន្លេបាសាក់ គឺទីតាំងមួយចំនួនត្រូវបានបងប្អូនលោកបានចូលរួមថែរក្សាបានល្អ តែនៅសល់ចន្លោះប្រហោងមួយចំនួន ដែលលោកមិនបានចូលរួមថែរក្សាមាត់ច្រាំងទើបធ្វើឲ្យអាជ្ញាធរចុះទៅបោសកើបសឹងរាល់ថ្ងៃ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣២ វិនាទី មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា៣ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

ធនាគារកណ្ដាលរុស្ស៊ី
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ី ព្រមានពីលទ្ធភាព​នៃការ​ធ្លាក់ចុះតម្លៃប្រេងយូរ​

Sokha Hotels

ព័ត៌មានពេញនិយម