Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ស្ពានបេតុងមួយខ្សែ ឆ្លងកាត់ស្ទឹងសែន

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ស្ពានបេតុងមួយខ្សែ ឆ្លងកាត់ស្ទឹងសែន កាលពីថ្ងៃអាទិត្យ ទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២។

លោកជំទាវ ម៉ែន សំអន បាននាំមកនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីទាំងមូល នូវការនឹករលឹក និងការគិតគូរអំពីសុខទុក្ខ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួម ក្នុងកម្មវិធីនេះផងដែរ។

ស្ពានបេតុងមួយខ្សែ ឆ្លងកាត់ស្ទឹងសែន ដែលបញ្ចុះបឋមសិលាសាងសង់ នាពេលនេះមានប្រវែង ១៨០ម៉ែត្រ ទទឹង ៨.៨ម៉ែត្រ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ត្រូវបានតភ្ជាប់ទៅកាន់ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ការសាង សង់ស្ពាននេះផងដែរ ក៏ជាការឆ្លើយតប តាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលដែលសម្តេច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវមជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ កាលពីឆ្នាំ ២០១៣កន្លងទៅនេះ។

ស្ពាននេះ នឹងសាងសង់រួចរាល់ ជាស្ថាពរចំណាយពេល ២៤ខែ ដែលអាចជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រជាកសិករ ការដោះដូរទំនិញ ទៅកាន់ទីផ្សារ ដែលចំណាយពេលវេលា ចំណេញថវិកា ក្នុងការធ្វើដំណើរមកកាន់ទីរួមខេត្ត ក៏ដូចជាជំរុញឲ្យទេសចរណ៍ចូលមកកាន់មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ ផងដែរ។

លោកជំទាវ ក៏បានគោរពអបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់-SUNHAK PEACE PRIZE 2022» ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរដល់ក្រុមជាង ត្រូវបំពេញការងារឲ្យបានហ្មត់ចត់ ត្រូវគោរពតាមបទដ្ឋាននៃសំណង់ ក្នុងការសាងសង់ស្ពាន សាងសង់ឲ្យមានភាពរឹងមាំ ជាប់ល្អ និងធ្វើការដោយប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ ដែលកើតមានជាយថាហេតុ។

ជាមួយគ្នានេះលោកជំទាវ ក៏បានអំពាវនាឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរៀនរស់នៅ ធ្វើការជាមួយកូវីដ-១៩ តាមគន្លងថ្មី ដោយរក្សារគម្លាត និងគោរពតាមវិធានការ របស់ក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំ ខណៈដែលវីរុសប្រភេទ អូមីក្រុង បាននិងកំពុងបន្តកើនឡើងជាលំដាប់ និងបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ដែលពុំទាន់បានចាសក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗ គ្នា និងអ្នកដែលបានចាក់ដូសទី ១ និងទី ២រួច ត្រូវទទួលដូសជំរុញបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ នូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម