Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​មានភ្លៀង​ធ្លាក់​ពីតិច​ទៅ​ច្រើន​ចាប់​ពីថ្ងៃ​ទី​ ១៦-២២ កុម្ភៈ

បានផុស

នៅ

កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំនិងផ្គរ រន្ទះ នៅតាមតំបន់មួយចំនួន ដោយសារឥទ្ធិពលសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតខ្សោយទៅមធ្យមដែលកើតមានឡើងចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈនេះ បញ្ជាក់ថា នៅតាមបណ្ដាខេត្តតំបន់វាលទំនាបកណ្ដាលមួយចំនួន ដូចជាខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន អាចនឹងមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។

ក្រៅពីនេះ គឺតំបន់ជួរភ្នំ និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យមលាយឡំផ្គរ រន្ទះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម