ព័ត៌មានជាតិ
ឆ្នាំ២០២១ ក្រសួងការងារ បានផ្សះផ្សាវិវាទការងារបានជិត៨៥០ករណី
នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សះផ្សាវិវាទការងារបានចំនួន៨៤៩ករណី ក្នុងនោះ បានទទួលបានលទ្ធផលផ្សះផ្សាបានចំនួន៥៥៣ករណី មិនផ្សះផ្សាបានចំនួន២៣០ករណី និងមោឃៈចំនួន៦៦ករណី។ នេះ បើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទើបចេញផ្សាយកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ។

របាយការណ៍ដដែល បានឱ្យដឹងថា ក្នុងចំណោមវិវាទការងារទាំងនោះ មានវិវាទការងាររួមចំនួន១៥៤ករណី និងបញ្ជួនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន៤៣ករណី ក្នុងនោះ បានចេញសេចក្តីបង្គាប់ចំនួន៣៥ករណី ផ្សះផ្សាបានដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន០៥ករណី និងផ្សះផ្សាបានដោយភាគីទាំងពីរចំនួន៣ករណី។ ជាមួយគ្នានេះ ឆ្នាំ២០២១ក្រសួងការងារ បានអន្តរាគមន៍ដោះស្រាយបញ្ហាកូដកម្មចំនួន៦២ករណី ក្នុងនោះ ៩៣,៥៥ភាគរយ ត្រូវបានដោះស្រាយ និងបានអន្តរាគមន៍ដោះស្រាយបញ្ហាបាតុកម្មចំនួន១៣ករណី ដោយបានដោះស្រាយបាន ១០០ភាគរយ។
នៅក្នុងពិធីបិទសន្និបាតសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២១ និងទិសដៅត្រូវអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីឌីអូខនហ្វឺរិន (ZOOM) កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីការបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារឱ្យទទួលបានអត្រាផ្សះផ្សាបានឱ្យកាន់តែខ្ពស់ សំដៅឆ្លើយតបនឹងតម្រូវការភាគីវិវាទ និងដាក់ឱ្យដំណើរការសាកល្បងការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលព្រមទាំងពង្រឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈឱ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបន្តពង្រឹងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់ មុខសញ្ញា សំដៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល បទបញ្ជារបស់រាជរដ្ឋាភិបាល និងផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាសម្រាប់ ឆ្នាំ២០២០- ២០២៤ ដើម្បីធានាសន្តិភាព ស្ថិរភាពនយោបាយ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


