ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការបរទេសថា ពុំមានពលរដ្ឋកម្ពុជាស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនទេ
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា លោក ជុំ សុន្ទរី បានឲ្យដឹងថា លោកទើបទទួលព័ត៌មានថា កម្ពុជាយើងពុំមានពលរដ្ឋ និងនិស្សិតស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែននោះទេ ហើយនឹងតាមដានបន្តទៅទៀត។
លោក ជុំ សុន្ទរី បញ្ជាក់បែបនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន នាយប់ថ្ងៃទី២៥ ខែកុម្ភៈ នេះ។ លោកថា “ដោយយើងពុំមានស្ថានទូតប្រចាំនៅប្រទេសអ៊ុយក្រែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអោយស្ថានទូតកម្ពុជាប្រចាំនៅរុស្សីស្វែងរកព័ត៌មានថា តើមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែន ឬទេ ? ហើយប្រសិនបើមាន សូមអោយយកចិត្តទុកដាក់អំពីករណីសុវត្ថិភាពរបស់ពួកគេ ហើយរាយការណ៍ជូនក្រសួងបានទាន់ពេលវេលា ដើម្បីមានវិធានការណ៍”។
បើតាមលោក ជុំ សុន្ទរី “ក្រសួងទទួលបានព័ត៌មានបឋមពីស្ថានទូតថា តាមការផ្តល់ព័ត៌មានរបស់សមាគមនិស្សិតកម្ពុជានៅរុស្សី ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ ហើយស្ថានទូតនឹងបន្តតាមដានបន្តទៅទៀត”។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ី បានបន្តការវាយប្រហារ លើគោលដៅយោធា និងក្រុងសំខាន់ៗ របស់អ៊ុយក្រែនជាថ្ងៃទីពីរហើយនៅថ្ងៃនេះ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានព្រមានអំពីពេលវេលាដ៏គ្រោះថ្នាក់សម្រាប់អឺរ៉ុបទាំងមូល៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា