ព័ត៌មានជាតិ
អាកាសធាតុរដូវប្រាំងឆ្នាំនេះ មិនក្ដៅខ្លាំងដូចឆ្នាំមុនៗ
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សីតុណ្ហភាពនៅឆ្នាំ ២០២២នេះ មិនកើនឡើងខ្ពស់ខ្លាំងនោះទេ ដោយសារតែកម្ពុជាបន្តទទួលបាតុភូតឡានីញ៉ា។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ដោយសារតែកម្ពុជាបន្តទទួលបាតុភូតឡានីញ៉ា ដូច្នេះនៅរដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពមិនកើនខ្ពស់ខ្លាំង ដូចពេលដែលកម្ពុជាទទួលឥទ្ធិពលបាតុភូត El Nino ទេ ប៉ុន្តែជាទូទៅខែចែត្រនេះគឺ ជាខែមួយដែលសីតុណ្ហភាពខ្ពស់បំផុតនៅអំឡុងពេលចូលឆ្នាំខ្មែរ។
នៅឆ្នាំមុនៗ សីតុណ្ហភាព បានឡើងកម្ដៅពី ៣៧ ទៅ ៤០ អង្សា ដោយសារតែបាតុភូត El Nino។

លោក ចាន់ យត្ថា បញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទី១ដែល កម្ពុជាទទួលរងឥទ្ធិពលឡានីញ៉ា និងភ្លៀងកក់ខែបន្តធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ដូច្នេះសីតុណ្ហភាព នៅក្នុងខែមេសានេះ មិនខ្ពស់ខ្លាំង នោះទេ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


