ព័ត៌មានជាតិ
តើមាតាបិតា និងបេក្ខជន មានទស្សនយ៉ាងណាចំពោះការរៀបចំប្រឡងបាក់ឌុប?
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ដោយប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រង នៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។
ក្រសួងបានណែនាំថា គ្រឹះស្ថានសិក្សានីមួយៗត្រូវសហការជាមួយអាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់និងប្រើប្រាស់បុគ្គលិកអប់រំក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនធ្វើជាគណៈកម្មការមេប្រយោគប្រឡងនៅគ្រប់ដំណាក់កាល។
លើសពីនេះទៀត ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផល នៃការប្រឡងតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋាន សម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ។
តើមាតា បិតា និងបេក្ខជនប្រលងមានទស្សនយ៉ាងណាចំពោះការរៀបចំប្រឡងបាក់ឌុបនៅតាមសាលានេះ?

កញ្ញាអ៊ីម ស្រីម៉ី រៀននៅសាលា វិទ្យាល័យហ៊ុនសែនអង្គស្នួល បានបង្ហាញនូវចំណាប់អារម្មណ៍ថា «សម្រាប់ខ្ញុំយល់ថា កាប្រឡងនៅតាមមណ្ឌលសិក្សានេះ គឺល្អ ព្រោះការធ្វើបែបនេះគឺស្របទៅតាមស្ថានភាពប្រទេសដែលកំពុងជួបវិបិត្តិកូវីដ-១៩ ព្រោះក្រសួងមិនចាំបាច់ចំណាយថវិការជាតិច្រើន ថែមទាំងអាចរក្សាសុវត្ថិភាព នឹងមានភាពងាយស្រួលដោយសិស្សានុសិស្សមិនចាំបាច់ធ្វើដំណើរទៅកាន់មណ្ឌលប្រឡងដ៏ទៃដែលមានភាពភ័យព្រួយពីការឆ្លងកូវីដ១៩នោះឡើយ»។

ចំណែកកញ្ញា សេង សុវណ្ណនីកា សិស្សរៀននៅវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏មានទស្សនស្រដៀងគ្នានេះដែរថា «ការដែលក្រសួងរៀនចំប្រឡងបាក់ឌុប នៅតាមសាលានេះ វាជាការល្អហើយសម្រាប់ខ្ញុំ និងសិស្សដ៏ទៃទៀត ដោយមិនចាំបាច់ធ្វើដំណើរទៅប្រឡងឆ្ងាយ ចំណេញពេលវេលានិងថវិកាពិសេសមិនសូវមានហានិភ័យខ្ពស់ចំពោះការឆ្លងជំងឺកូវីដ-១៩ឡើយ»។
តែយ៉ាងណាក៏ដោយ កញ្ញាសំណូមពរចង់ឲ្យក្រសួងធ្វើយ៉ាងណារៀបចំវិញ្ញាសាប្រឡងដូចរាល់ឆ្នាំ និងដាក់អនុរក្សនៅតាមមណ្ឌលប្រឡងដូចរាល់ឆ្នាំ ដើម្បីឲ្យដំណើរការប្រឡងបានល្អ។
កញ្ញាបានបន្តទៀតថា«ខ្ញុំចង់ឲ្យក្រសួងដាក់អនុរក្សមកពីសាលាផ្សេងមិនមែនជ្រើសរើសយកពីក្នុងសាលានោះទេ ព្រោះថា កាលណារៀននៅសាលាជាមួយគ្នាខ្លាចដឹងចិត្តគ្នាអាចថាលទ្ធផលប្រឡងមិនល្អ»។

រីឯ លោក សុធា រស់នៅរាជធានីភ្នំពេញដែលមានកូនត្រូវប្រឡងនៅឆ្នាំនេះដែរបាននិយាយថា«ខ្ញុំគាំទ្រឲ្យក្រសួងរៀបចំប្រឡងនៅតាមសាលារៀននីមួយៗព្រោះដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ព្រោះសិស្សខ្លះត្រូវធ្វើដំណើរទៅប្រឡងពីមណ្ឌលមួយទៅមណ្ឌលមួយទៀតទៅតាមតួអក្សរនីមួយៗ។ជាក់ស្តែងកូនស្រីរបស់ខ្ញុំត្រូវទៅប្រឡងនៅទិរួមខេត្តកំពង់ចាមតែដល់ក្រសួងតម្រូវឲ្យប្រឡងនៅតាមសាលាអីចឹងទៅជួយសម្រួលដល់ខ្ញុំបានមួយចំណែកដែរ»។
យ៉ាងណាក៏ដោយលោក សុធា បានស្នើដល់ក្រសួងអប់រំ បន្តគិតពីដាក់និទ្ទេស A,B,C,D,Eដូចរាល់ឆ្នាំដើម្បីឲ្យសិស្សដែលខិតខំរៀនមានទឹកចិត្ត និងអាចដាក់ពាក្យទៅរៀនតាមសាកលវិទ្យាល័យនានាបានស្រួលផង។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យមាតា បិតា និងបេក្ខជនប្រឡងសូមរង់ចាំសេចក្តីណែនាំលម្អិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងចេញនាពេលឆាប់ៗខាងមុខនេះ។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានប្រកាសគាំទ្រទាំងស្រុងចំពោះក្រសួងដែលបានរៀបចំប្រឡងនៅតាមសាលារៀននីមួយៗនេះ។
លោកបានបន្តថា «ខ្ញុំសូមឯកភាព១០០ភាគរយ ដែលក្រសួងបានឲ្យសាលានីមួយៗរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯង »។

លោករស់សុវាចា បានស្នើសិស្សានុសិស្ស និងបេក្ខជនប្រឡង និងមាតាបិតាទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាព ហើយគាំទ្រគ្នាទៅវិញទៅមក ខណ:ពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩ នៅឡើយ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់សិទ្ធឲ្យគ្រឹះស្ថានសិក្សានីមួយៗរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯង ខណៈឆ្នាំមុនៗក្រសួងជាអ្នករៀបចំដោយខ្លួនឯងទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ពិន្ទុ និងការប្រកាសលទ្ធផល ដោយមានការត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ និងដាក់ពង្រាយអប្បមាទរាប់ពាន់នាក់ ដើម្បីត្រួតពិនិត្យមើលនៅតាមបន្ទប់ប្រឡងនីមួយៗទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ