ព័ត៌មានជាតិ
មេព្រៃបញ្ចេញសាច់ដុំ បង្ក្រាបរថយន្តយីឌុប ដឹកអង្កាមពីលើដាក់ឈើខុសច្បាប់ពីក្រោម
សៀមរាប៖ រថយន្តយីឌុបខ្នាតយក្សមួយគ្រឿង ដឹកអង្កាមពីលើឈើពីក្រោម ត្រូវកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវសហការគ្នាបង្ក្រាប។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់ “កម្ពុជាថ្មី” នៅរសៀល ថ្ងៃទី១៧ ខែមីនានេះថា កម្លាំងរដ្ឋបាលព្រៃឈើខ្វាវ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានសហការគ្នាធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ កាច់ចង្កេះ (v១) ពាក់ស្លាកលេខ កំពង់ធំ ៣AO:0232 ដឹកឈើអារប្រភេទលេខ ១ (ឈ្លីក) ចំនួន ២០៤ ដុំស្មើនឹង ២០ ម៉ែត្រត្រីគុណ ត្រង់ចំណុចផ្លូវជាតិលេខ៦៦ ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោក ម៉ុង ប៊ុនលីម បានបញ្ជាក់ថា នៅយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ពេលក្រុមការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ធ្វើការហៅរថយន្តឱ្យឈប់ នៅពេលនោះតៃកុងរថយន្តបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញបាននាំយករថយន្តដែលផ្ទុកវត្ថុតាងបទល្មើសនោះ មករក្សាទុកនៅទីស្នាក់ការផ្នែក រដ្ឋបាលព្រៃឈើជីក្រែង នៅភូមិកកោះ ឃុំគោកធ្លកក្រោយ ស្រុកជីក្រែង និងបានធ្វើការវាស់វែង។

លោកបញ្ជាក់ទៀតថា រថយន្តដឹកឈើដែលបង្កប់អង្កាមពីលើនេះ សមត្ថកិច្ចពិបាកក្នុងការបង្ក្រាបយ៉ាងខ្លាំង ប៉ុន្តែពេលនេះកម្លាំងជំនាញបានចាប់បានហើយ។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្វពិធីប្រជុំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃអង្គប្រជុំបានជំរុញឱ្យមន្ត្រីរដ្ឋបាលព្រៃឈើបង្កើនការចុះបង្ក្រាបបទល្មើសឲ្យបានល្អប្រសើរ ដើម្បីឱ្យព្រៃឈើនៅគង់វង្សបានយូរអង្វែង៕
អត្ថបទ៖ កុសល

-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


