ព័ត៌មានជាតិ
ទីក្រុងភ្នំពេញ ទទួលបានភាពអស្ចារ្យជាមួយនឹង H&M
យីហោម៉ូដសំលៀកបំពាក់ H&M បានបើកដំណើរការដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។ មនុស្សម្នាជាច្រើនដែលបានកំពុងតម្រង់ជួររង់ចាំដោយក្តីរំភើប នឹងការអបអរសាទរយ៉ាងខ្លាំង ដើម្បីចូលក្នុងហាង H&M ដំបូងគេក្នុងទីក្រុងភ្នំពេញនេះ។

ដោយរង់ចាំ ហាងបើកលក់នៅម៉ោង 09:00ព្រឹក ថ្ងៃសុក្រទី18 ខែមិនា, អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំងនៅមាត់ទ្វារនៃហាងតាំងពីម៉ោង 8:00ព្រឹក។ តារាបង្ហាញម៉ូតទាំងអស់ក៏រីករាយផងដែរ ក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ និងសម្ភារៈនិរន្តរភាពពីការប្រមូលផ្តុំទៅដោយម៉ូតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ 2022 នេះ នៅថ្ងៃបើកសម្ពោធដំបូងរបស់ H&M AEON Mall Phnom Penh1។


លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជានិងប្រទេសថៃរបស់ H&M បាននិយាយថា “វាពិតជារីករាយ និងរំភើបចិត្តណាស់ដែលបានឃើញមនុស្សជាច្រើនដែលកំពុងរង់ចាំការបើកហាងដំបូងរបស់ H&M នៅទីក្រុងភ្នំពេញ។ យើងខ្នះខ្នែងក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយនិរន្តរភាព ទៅកាន់ទីក្រុងថ្មីមួយ។ យើងពិតជាកោតសរសើរចំពោះការស្វាគមន៍ដ៏ល្អ ដែលយើងមាននៅក្នុងទីក្រុងភ្នំពេញ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវការប្រមូលផ្តុំម៉ូតសម្លៀកបំពាក់ H&M និងធ្វើឱ្យអតិថិជនរបស់យើងរំភើបចិត្តដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួន និងរូបរាងដែលពួកគេចូលចិត្ត”។

អ្នកដែលត្រូវបានអញ្ជើញឱ្យមកចូលរួមមានដូចជា ជា ស្រីនា, ហុង ស្រីពេជ្រ, តារា មុនីរ័ត្ន, ប៉ែន ចំរុង, វ៉ាន់ ម៉ៅហ្សូលីនដា, វី ឌីណែត, គឹម ម៊ីសៀង, តេង ហ៊តណារ៉ុង, អ៊ិន សេងហួ និង យឹម ណារ៉ ដើម្បីទទួលយកបទពិសោធន៍ក្នុងការបើកដំណើរការហាង H&M ដំបូងគេក្នុងរាជធានីភ្នំពេញ។
របៀបវារៈសម្រាប់កម្មវិធីនៃថ្ងៃបើកដំណើរការលក់ដំបូងនាថ្ងៃសុក្រ ទី18 ខែមីនា មានការប្រគល់រង្វាន់ដល់អតិថិជន ក្រុមដំបូងដែលបានតម្រង់ជួរ, ចម្រៀងជួនពរ, និងពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការដោយ លោក Philippe Lassaux: CEO & Country Manager នៃ H&M ប្រទេសកម្ពុជានិង ប្រទេសថៃ, Syed Hamza Ameer: អ្នកគ្រប់គ្រងប្រតិបត្តិការ, Pimmnapah Sithisuppaya: អ្នកគ្រប់គ្រងប្រចាំតំបន់, Amyna Chamrong: អ្នកគ្រប់គ្រងហាង Mr. Tsuboya Masayuki: Managing Director of Aeon Mall Cambodia, Mr. Yoshioka Satoru: General Manager of Aeon Mall Cambodia, Mr. Kakuhari Keiichiro: Leasing General Manager of Aeon Mall Cambodia and Ms. Kannitha Nuon, Leasing Manager of Aeon Mall Cambodia. ហាង H&M ភ្នំពេញ មានទីតាំង G-ជាន់ទី1 ក្នុង Sweet Zone ផ្សារទំនើប AEON Mall Phnom Penh 1។ បើកចាប់ពីម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជារៀងរាល់ថ្ងៃ។
ដើម្បីអបអរសាទរនៃការបើកសម្ពោធដំណើរការរបស់ខ្លួន H&M AEON Mall Phnom Penh 1 មានការបញ្ចុះតម្លៃ 25% គ្រប់មុខម៉ូតសំលៀកបំពាក់ លើតម្លៃធម្មតាសម្រាប់រយៈពេលតែ 3ថ្ងៃ ក្នុងអំឡុងថ្ងៃទី 18 ដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2022៕









-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


