Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្ន កម្ពុជាមានវិស្វករជាង៦០០០នាក់ ជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

បានផុស

នៅ

រហូតមកទល់បច្ចុប្បន្ននេះ កម្ពុជា មានវិស្វករចុះបញ្ជីនៅទូទាំងប្រទេសប្រមាណជាង៦ ០០០នាក់ ជាធនធានមនុស្សដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោក អ៊ិត​ សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជានៅក្នុងពិធីបិទអង្គមហាសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្ត អាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជាកាលពីរសៀលថ្ងៃទី ១៨ ខែមីនា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧មករា ធនធានមនុស្សរបស់កម្ពុជានៅសល់តិចតួចណាស់ដែលរស់រានមានជីវិតរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសធនធានមនុស្សដែលជាវិស្វករនេះតែម្តង ត្រូវបានខ្មែរក្រហមសម្លាប់ចោលស្ទើរអស់។ លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាល បានខិតខំគ្រប់បែបយ៉ាងក្នុងការកសាងធនធានមនុស្សទាំងនៅក្នុងស្រុក និងបញ្ជូនទៅសិក្សានៅបរទេស ដែលជាលទ្ធផលឃើញថា ធនធានមនុស្សផ្នែកវិស្វកម្មបានកើនឡើងទាំងបរិមាណ និងគុណភាពគួរជាទីមោទន។

ជាក់ស្តែងក្នុងឆ្នាំ២០២១ កន្លងទៅនេះ គណវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករ ៧៤៧នាក់។ ប៉ុន្តែ បើគិតមកទល់បច្ចុប្បន្ន មានវិស្វករចុះបញ្ជីសរុបចំនួន ៦ ០០៨នាក់ (ស្រី ២៤០នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៥ ៩២៤នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន ៨៤នាក់ (ស្រី ២នាក់)។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអាទិភាពមួយក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថា រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំប្រកបដោយគុណភាព គឺជាចំណុចគន្លឹះមួយដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្ត្រីបានបន្តទៀតថា កម្ពុជាត្រូវការជាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងក្នុងតំបន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក។ ទស្សនៈទាំងនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «កន្លងមកយើងឃើញថា គណវិស្វករកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការខិតខំសម្រេចបានតាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍សង្គមជាតិមួយឱ្យមានការរីកចម្រើនគ្រប់វិស័យ»។

លោកបណ្ឌិត អ៊ិត សំហេង បានណែនាំដល់គណវិស្វករកម្ពុជាត្រូវពង្រឹងការចុះបញ្ជីវិស្វករ ដើម្បីទទួលស្គាល់គុណវុឌ្ឍ ទទួលគោរមងារជាវិស្វករអាជីពជាតិ យុវវិស្វករអាស៊ាន វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។រៀបចំប្រព័ន្ធគ្រប់គ្រងចុះបញ្ជីវិស្វករ តាមប្រព័ន្ធនិម្មិត (online) ដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យជំនាញ ក្នុងការរៀបចំផែនការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត។ ជម្រុញការរៀបចំ ចងក្រងឯកសារគតិយុត្តនានាដែលទាក់ទងនឹងវិស័យវិស្វកម្ម ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិស័យវិស្វកម្មក្នុងតំបន់អាស៊ាន ទៅតាមការវិវត្តន៍នៃបច្ចេកវិទ្យា និងតម្រូវការបច្ចុប្បន្ន និងអនាគត។

ទន្ទឹមនឹងនេះ ត្រូវបញ្ជ្រាប និងធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីឯកសារគតិយុត្ត និងសារប្រយោជន៍ស្តីពីការចុះបញ្ជីវិស្វករ។ រៀបចំអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ។ រៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើងនិងទាន់ពេលវេលា ទាំងតាមវ៉េបសាយរបស់គណវិស្វករកម្ពុជា បណ្តាញសង្គម និងប្រព័ន្ធតេឡេក្រាម ដើម្បីផ្តល់ជូនព័ត៌មានឱ្យបានទូលំទូលាយនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិ ឱ្យបានកាន់តែល្អប្រសើរក្នុងការរៀបចំបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស កម្មវិធីសិក្សា៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម