Connect with us

ព័ត៌មានជាតិ

កម្ពុជាមានអ្នកទោសសរុបជិត ៤ម៉ឺននាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស

បានផុស

នៅ

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ១ ម៉ៅ ណំ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ចំនួនជនជាប់ឃុំ មានសរុប ៣៨,០៧០នាក់។ ក្នុងនោះ ស្រ្តី៦៦នាក់, ស្ត្រីមានផ្ទៃពោះ ២២នាក់, កូនតាមម្តាយ ១៤០នាក់, ពិការ ៤៧៥នាក់។

ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៥មីនានេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ១ ម៉ៅ ណំ បានបន្តថា ក្នុងចំណោម ជនជាប់ឃុំមានបទល្មើសភាគច្រើនគឺគ្រឿងញៀនស្មើនឹង ៥៤,៥២% បទល្មើសលួច មានស្ថានទម្ងន់ទោស ៦,៨៨% បទល្មើសលួច ៧,០៧% រំលោភសេពសន្ថវៈ ៤,៧២% បទល្មើសឃាតកម្ម ៥,៤០% និងបទល្មើសផ្សេងៗទៀត ២១,៤១%។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងដែរថា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅ អគ្គនាយកដ្ឋានពន្ធនាគារ បានបំពេញការ​ងារប្រកបដោយផ្លែផ្កា ដោយបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច នៅតាមអង្គភាព និងវិស័យជំនាញនីមួយៗ។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងសមិទ្ធផលខាងលើ អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានបញ្ហាប្រឈមមួយចំនួន ដែលជាបញ្ហាត្រូវខិតខំបំពេញបន្ថែមទៀត ដើម្បីឆ្លើយតបបានទៅតាមបទដ្ឋានសម្រាប់ការ​ងារគ្រប់គ្រងជនជាប់ឃុំ ដែលធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។ ក្នុងនោះ ពន្ធ​នាគារនៅខ្វះហេដ្ឋារចនាសម្ព័ន្ធ និងក្របខណ្ឌមន្ត្រីពន្ធនាគារ ជាហេតុធ្វើឲ្យការឆ្លើយតបទៅតាមបទដ្ឋានអប្បបរមា សម្រាប់ការឃុំខ្លួន និងការគ្រប់គ្រងជនជាប់ឃុំ នៅមានគម្លាតនៅឡើយ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ១ តោ ពន្លក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា ការងារថ្មីជាអទិភាពសំខាន់ចំពោះមុខ មានដូចជារៀបចំលិខិតរដ្ឋបាលបទដ្ឋាន រៀបចំសំណើស្នើសុំបង្កើតអនុក្រឹត្យ ស្តីពី របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។ បន្តធ្វើកំណែទម្រង់ របៀបធ្វើការរបស់ថ្នាក់ដឹកនាំ តាមខ្សែបណ្តាយគ្រប់ថ្នាក់ និងពង្រីកជំនាញ តាមគ្រប់វិស័យដែលធានាឲ្យការអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមបរិបទថ្មីជាមួយនឹងការប្រយុទ្ធប្រឆាំ នៃការរាតត្បាតជំងឺកូវីដ-១៩ នឹងបន្តពង្រឹងកិច្ចសហការល្អបន្ថែមទៀត ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ និងអង្គការដៃគូនានា ដើម្បីគាំទ្រទាំងមធ្យោបាយ សម្ភារ ថវិកា និងបច្ចេកទេសលើការងារពន្ធនាគារផងដែរ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ម៉ៅ ណំ ក៏បានលើកឡើងនូវផែនការ ជាយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំដំណាក់កាលទី ៣ (២០១៩-២០២៣) ដោយអគ្គនាយដ្ឋានពន្ធនាគារ បានកំណត់ចក្ខុវិស័យទិសដៅថា ’រួមគ្នាដើម្បីសុវត្ថិភាពសង្គម និងកាត់បន្ថយបទល្មើសក្នុងសហគមន៍”ជាមួយគ្នានេះ ដើម្បីសម្រេចឲ្យបាន នូវទិសដៅយុទ្ធសាស្ត្រ សម្រាប់អនុវត្តផែនការបន្ត គឺរួមមាន៖ គ្រប់គ្រងពន្ធនាគារតាមបទដ្ឋាន ដែលធានាឲ្យមានសន្តិសុខ សុវត្ថិភាព និងប្រកបដោយមនុស្សធម៌, អភិវឌ្ឍជំនាញវិជ្ជាជីវៈ សេវាអប់រំកែប្រែ ស្តារនីតិសម្បទាបណ្តុះបណ្តាលវិជ្ជជីវៈ និងសមាហរណកម្មអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ, ជំរុញអនុវត្តក្របខ័ណ្ឌនយោបាយកំណែទម្រង់ពន្ធនាគារ និងពង្រឹងការងារដឹកនាំគ្រប់គ្រង អភិវឌ្ឍធនធានមនុស្ស របៀបរបបការងារ និងលើកកម្ពស់ប្រសិទ្ធផលការងារ​ផងដែរ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៤ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ២៨ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៣០ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៣២ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម