Connect with us

ព័ត៌មានជាតិ

រៀបចំ​តុបតែង​លម្អ​តាម​ទីសាធារណៈ និង​អង្គភាព​នានា​រួចរាល់​ហើយ ដើម្បី​ត្រៀម​ទទួល​ទេវតា ឆ្នាំ​ថ្មី ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥

បានផុស

នៅ

រតនគិរី ៖ បុណ្យចូលឆ្នាំ​ខ្មែរ ជា​បុណ្យ​ប្រពៃណីជាតិ ដែល​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​​។ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រ​ព្រឹ​ត្ដទៅ​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ព្រោះ​ជា​រដូវ​កាល ដែល​ប្រជាជន​ខ្មែរ មាន​ពេលទំនេរ​ពី​ការប្រមូល​ផល​ស្រូវ និង​ដំណាំ​កសិកម្ម​ផ្សេងៗ​។ មុនពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ២​ឬ​៣​ថ្ងៃ ប្រជាជន​ខ្មែរ​តែងតែ​នាំគ្នា សំអាត តុបតែង​ផ្ទះសម្បែង និង​រៀបចំ​គ្រឿង​សម្ភារៈ​ផ្សេងៗ ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​ខេត្តរតនគិរី មិន​ខុសគ្នា​នឹង​បណ្តា​ខេត្ត​ផ្សេងៗ​នៅ​ទូទាំងប្រទេស​នោះទេ គិត​ត្រឹម​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២២​នេះ នៅតាម​ទីសាធារណៈ និង​តាម​ដង​វិថី​ធំៗ​ក្នុង​ក្រុង​បាន​លុង ព្រមទាំង​តាម​មន្ទីរ​អង្គភាព​នានា បានរៀបចំ​តុបតែង​លម្អ​រួចជាស្រេច មានដូចជា​៖ ការសម្អាត​បរិស្ថាន​, ការ​ដោត​ទង់ជាតិ​, ទង់ជ្វាលា​, ទង់សាសនា​, ការរៀបចំ​ដាក់​ភ្លើងពណ៌​លម្អ តាម​មន្ទីរ​អង្គភាព​រៀងខ្លួន និង​តាម​បណ្តា​យ និង​ទទឹង​វិថី​ធំៗ​ជាដើម​។

​សូមបញ្ជាក់ថា ដើម្បី​អបអរ​សារ​ទរ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៥ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ រដ្ឋបាលខេត្ត​រតនគិរី នឹង​រៀបចំ​សង្ក្រាន្ត​រតនគិរី រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២២ នៅ​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តរតនគិរី​។

កម្មវិធី​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃ​នេៈ​មានដូចជា​៖

​ថ្ងៃទី​១៤ វេលា​ម៉ោង​៧.០០​ព្រឹក ជួបជុំគ្នា ដើម្បី​ដង្ហែរ​ក្បួន​មហាសង្ក្រាន្ត​ចេញពី វត្ត​ឥ​សាន្ត​រតនា​រាម​ឆ្ពោះទៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​។ ម៉ោង​៩:០០ រៀបចំ​ពិធី​ក្រុង​ពាលី ម៉ោង​១០ ទទួល​ទេវតា​ឆ្នាំ​ថ្មី ហើយ​នៅពេល​យប់​មានការ​ប្រគុំ​តន្ត្រីសម័យ និង​រាំលេង​កំសាន្ត​សប្បាយ​! ព្រមទាំង​មាន​បាញ់​កាំជ្រួច ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ផងដែរ​។​ថ្ងៃទី​១៥-​ទី​១៦ វេលា​ម៉ោង ម៉ោង ៩:០០ តទៅ មានកម្ម​វិធី​ល្បែង​ប្រជាប្រិយ និង​ល្បែង​កំសាន្ត​ប្រពៃណី​ខ្មែរ ដូចជា​ចោល​ឈូង​, បោះអង្គញ់​, ចាប់កូនខ្លែង​, ទាញព្រ័ត្រ​, លោត​បាវ វាយក្អម និង​នៅពេល​រសៀល​មានការ​ប្រគុំ​តន្ត្រីបុរាណ សម័យ រាំលេង​កំសាន្ត និង​បាញ់​កាំជ្រួច​។

​អាស្រ័យហេតុនេះ សូម​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ ចូលរួម​លេង​កំសាន្ត​សប្បាយ​ក្នុង​សង្ក្រាន្ត រយៈពេល​៣​ថ្ងៃនេះ​អោយបាន​ច្រើន​កុះករ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម