ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើប្រជាពលរដ្ឋសូមបើកបរប្រុងប្រយ័ត្ន ដោយគោរពច្បាប់ចរាចរណ៍ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមបើកបរដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោកជំទាវ ម៉ែន សំអន បានផ្ដាំផ្ញើបែបនេះ ខណៈអញ្ជើញសំណេះសំណាល ជាមួយកងកម្លាំងអាជ្ញាធរមានសមត្ថិកិច្ច និងក្រុមការងាររៀបចំសង្ក្រាន ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២។
លោកជំទាវ ក៏បានកោតសសើរលោក គង់ សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុក្ខដាក់ ក្នុងការរៀបចំតុបតែឲ្យកាន់តែមានសោភណ្ឌភាពបន្ថែមទៀត ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះនាមករិណីទេវី ដែលជាកូនទី ៤ កបិលមហាព្រហ្ម ដែលនឹងយកមកគ្រងដំណែងក្នុងពេលដ៏ខ្លីខាងមុខនេះ។ មួយផ្នែកទៀត ក៏ត្រៀមទទួលប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិមកទស្សនា និងកម្សាន្តសប្បាយក្នុងឱកាសចូលឆ្នាំថ្មី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២២នេះ ស្របពេលដែលរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេស និងអនុញ្ញាតឲ្យតាមបណ្តាខេត្តនានា រៀបចំសង្ក្រាន្តផងដែរ។
លោកជំទាវ ម៉ែន សំអន ក៏បានផ្តាំផ្ញើរឲ្យអាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុក្ខខ្ពស់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ។ រីឯក្រុមការងារៀបចំសង្ក្រាន ត្រូវរៀបចំឲ្យបានល្អសមរម្យ។ ពាក់ព័ន្ធនឹងចរាចរណ៍វិញ សមត្ថកិច្ចត្រូវសម្រួលឲ្យបានឆាប់ ដើម្បីបញ្ជៀសនូវការកកស្ទះ។
លោកជំទាវ ក៏បានបន្តទៀតថា មិនត្រូវឲ្យការសប្បាយក្លាយជាទុក្ខ ដោយសារតែមានគ្រោះថ្នាក់ចរាចណ៍ និងការបាត់បង់សមាជិកគ្រួសារណាម្នាក់នោះទេ ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោកជំទាវ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែយកចិត្តទុក្ខដាក់បន្ថែមទៀត ដោយគោរពតាមវិធានការណ៍ របស់ក្រសួងសុខាភិបាល គឺវិធានការណ៍ ៣ការពារ ៣កុំ ទាំងអស់គ្នា។
បន្ទាប់មកលោកជំទាវ រួមដំណើរដោយលោកអភិបាលខេត្តកណ្ដាល និងមន្ត្រីររាជការក៏បានអញ្ជើញទស្សនាសួនច្បារតាមដងទន្លេ និងអញ្ជើញអុជធូបនៅលោកតប៉ស៊ែតាយទី ផងដែរ៕
អត្ថបទ៖ វិមាន








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


