ព័ត៌មានជាតិ
ថៃមានបំណងចង់បើកឱ្យពលរដ្ឋឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិដូងធម្មតាឡើងវិញ
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០ ខែមេសានេះថា អភិបាលខេត្តច័ន្ទបូរី របស់ថៃ មានបំណងចង់បើកឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរអាចធ្វើដំណើរឆ្លងកាត់ចេញចូលជាធម្មតាឡើងវិញ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារអន្តរជាតិបានឡែម ស្ថិតនៅក្នុងខេត្តច័ន្ទបូរីប្រទេសថៃ។

លោកបានបន្តថា «រឿងនេះខាងអភិបាលខេត្តច័ន្ទបូរីបានប្រាប់មកខាងយើងបានដឹងថា គាត់បានស្នើទៅរាជរដ្ឋាភិបាលថៃដើម្បីសុំបើកឱ្យពលរដ្ឋប្រទេសទាំងពីរអាចធ្វើដំណើរចេញចូលដូចធម្មតាឡើងវិញដូចនៅមុនពេលមានការរាតត្បាតជំងឺកូវីដ១៩»។
លោកបានបន្តទៀតថា ពាក់ព័ន្ធការបើកឱ្យប្រជាជនដែលមានប៉ាស្ព័រអាចធ្វើដំណើរបានឡើងវិញនេះ ខាងអាជ្ញាធរខេត្តបាត់ដំបងស្វាគមន៍ និងរីករាយសហការជាមួយភាគីថៃព្រោះកន្លងមកកម្ពុជាមិនដែលបានបិទព្រំដែនទេគឺមានតែភាគីថៃទេជាអ្នកបិទដោយសារមានការរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។

លោកអភិបាលរងខេត្តបានបន្ថែមថា បច្ចុប្បន្ននេះច្រកទ្វារអន្តរជាតិដូង និងច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)ស្ថិតតក្នុងស្រុកសំពៅលូន ច្រកទ្វារអន្តរជាតិខៅឌីន ស្ថិតនៅឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ អនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ដឹកជញ្ជូនចេញចូលនូវទំនិញប៉ុណ្ណោះដោយឱ្យមានអ្នកគ្រប់គ្រងរថយន្ត និងអ្នកនៅប្រចាំក្នុងរថយន្តដឹកជញ្ជូនទំនិញមិនឲ្យលើស២នាក់ចាប់ពីម៉ោង០៦និង០០នាទីដល់ម៉ោង១៨និង០០នាទីជារៀងរាល់ថ្ងៃដោយត្រូវអនុវត្តតាមវិធានការនៃការការពាររោគឆ្លងកូវីដ១៩។

លោកអភិបាលរងខេត្តបានបន្តឱ្យដឹងទៀតថា ប្រសិនបើច្រកទ្វារព្រំដែនអន្តរជាតិដូងបើកឱ្យប្រជាពលរដ្ឋចេញចូលបានមែននោះ វានឹងជួយសម្រួលដល់ប្រជាពលរដ្ឋប្រទេសទាំងពីរអាចធ្វើដំណើរទៅធ្វើការទៅវិញទៅមកបានងាយស្រួលពិសេសប្រជាពលរដ្ឋដែលមានបំណងទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ ខណៈបច្ចុប្បន្ននេះមានតែការធ្វើដំណើរតាមផ្លូវអាកាសប៉ុណ្ណោះ ព្រោះតាមផ្លូវគោកត្រូវបានបិទទាំងស្រុង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


