Connect with us

ព័ត៌មានជាតិ

លោក លាង ដឺលុច ៖ សៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ជាក្ដីសង្ឃឹម​ចង់ឃើញ​​កម្ពុជារុង​រឿងរីកចម្រើន​​​

បានផុស

នៅ

«ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ជាឈ្មោះចំណងជើងសៀវភៅមួយ​ក្បាល​ដែលទើបចេញផ្សាយ​នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ ដែលជាស្នាដៃរបស់ លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មាន​អន​ឡាញថ្មីៗ។

ជាសៀវភៅដែល​និយាយអំពី​អ្នកនយោបាយបន្តវេន ហ៊ុន ម៉ានី កូនប្រុសពៅរបស់​សម្ដេច​​នាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ផ្សារភ្ជាប់នឹងទិដ្ឋភាពប្រវត្តិសាស្ត្រ ព្រមទាំងបុគ្គលិកលក្ខណៈ​សកម្មភាពការ​ងារ សង្គម នយោបាយ របស់​តួអង្គឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តម ហ៊ុន ម៉ានី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មាន​អន​ឡាញថ្មីៗ ប្រាប់នៅក្នុងពិធីសម្ពោធសៀវភៅនៅថ្ងៃទី ២៨ ខែថា សៀវភៅ «​ក្ដីសង្ឃឹម​ ហ៊ុន ម៉ានី» ចំណាយពេលសរសររយៈពេល ២ ឆ្នាំ (២០២០-២០២១) មានកម្រាស់ ២៥៥ ទំព័រ។ លោក​រំឭកថា ដើមឡើយ នៅឆ្នាំ ២០១៣ មានការបោះឆ្នោតថ្នាក់ជាតិ ដែលលោកដឹងថា មានវត្ត​មាន​អ្នក​នយោបាយជំនាន់ថ្មី ជាអ្នកនយោបាយបន្តវេន ដែលក្នុងនោះមាន ឯកឧត្តម ហ៊ុន ម៉ានី មួយ​រូប​ដែរ។

ម្ចាស់ស្នាដៃរូបនេះបញ្ជាក់ថា លោកបន្តសង្កេតរហូតដល់ដំណាច់ឆ្នាំ ២០១៩ ឃើញថា ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើកិច្ចការងារច្រើន ពាក់ព័ន្ធនឹងការងារមនុស្សធម៌ សង្គម យុវជនស្ម័គ្រចិត្ត ដែល​លោក​គិតថា ជាសញ្ញាល្អមួយជំរុញឱ្យលោកតាក់តែងពី ឯកឧត្តម ហ៊ុន ម៉ានី។

May be an image of 2 people and text
លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មាន​អន​ឡាញថ្មីៗ

លោក លាង ដឺលុច ឱ្យដឹងថា នៅក្នុងសៀវភៅនេះថ្វីត្បិតតែនិយាយពី ឯកឧត្តម ហ៊ុន ម៉ានី ក៏ប៉ុន្តែ​លោកក៏បានព្យាយាមសាកសួរយុវជនដែលស្គាល់ឯកឧត្តម ហ៊ុន ម៉ានី អ្នកដែលធ្វើការជាមួយ លោកហ៊ុន ម៉ានី អ្នកសង្កេតពីចម្ងាយ ដូចជាលោក អ៊ូ វីរៈ និងអ្នកនយោបាយចាស់ទុំមួយ​ចំនួន​ទៀត។

លោកប្រាប់ថា តាមរយៈការងារសង្កេតមើលទៅ ឯកឧត្តម ហ៊ុន ម៉ានី មានឥទ្ធិពលខ្លាំង​ក្នុងការ​ដឹកនាំ​ចលនាយុវជន ជាពិសេសសកម្មភាពអង្គរសង្ក្រាន្ត​ ដែល​លោកមើល​ឃើញថាជាការដឹកនាំមួយ​ដែលមោះមុត។

ឆ្លើយសំនួរពីសារព័ត៌មានកម្ពុជាថ្មីថា មូលហេតុនៃការដាក់ចំណងជើងសៀវភៅរបស់លោកថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» លោក លាង ដឺលុច ពន្យល់ថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ជាក្ដីសង្ឃឹម​មួយចង់ឃើញ​ប្រទេសកម្ពុជារុង​រឿងរីកចម្រើន មានអធិបតេយ្យនៅក្នុងក្របខណ្ឌអន្តរជាតិ​ដែលគេទទួលស្គាល់។

ជាក្ដីសង្ឃឹមចង់ឃើញប្រជាពលរដ្ឋកម្ពុជា មានជីវភាពរុងរឿងរីកចម្រើនដូចគ្នា យុវជនជំនាន់ក្រោយ មានឱកាសក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព ចេះដឹង និងមានសមត្ថភាពប្រកួត​ប្រជែង ជាមួយប្រជាជនដទៃទៀត នៅក្នុងថ្នាក់ដំបន់ក៏ដូច​ជានៅក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​។

May be an image of 1 person and standing

លោក លាង ដឺលុច លើកឡើងថា “ជាក្ដីសង្ឃឹមមួយដែលចង់ឱ្យប្រជាពលរដ្ឋដែលគិតទូលាយ ដែលឈ្លោះប្រកែកគ្នា មិនដល់ថ្នាក់យករឿងនយោបាយដើម្បី​ឱ្យប្រទេសជាតិបាក់បែកនោះទេ”។

ដើម្បីឱ្យដល់ក្ដីសង្ឃឹមនោះ គឺត្រូវមានការងារដែលចាប់ផ្ដើមពីពេលនេះទៅ ដែលគាត់ត្រូវធ្វើអ្វីខ្លះ សម្រាប់ដល់គោលដៅកម្ពុជា។

បើតាម លោក លាង ដឺលុច ឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកនយោបាយបន្តវេន ជាអ្នកដែលមានឥទ្ធិពល​នៅក្នុងសង្គម​ជាអ្នកដែលចូលរួម ធ្វើសេចក្ដីសម្រេចចិត្ត ទាក់ទងទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែស្គាល់ ហ៊ុន ម៉ានីជានរណា?។

នៅក្នុងឃ្លាមួយនៃសៀវភៅនេះ បានសរសេរថា លោក​ ហ៊ុន ម៉ានី ទុកសិទ្ធិសេរីភាពបញ្ចេញ​មតិគ្រប់​មជ្ឈដ្ឋាននៃមនុស្ស។ តែលោកយល់ឃើញថា លោកត្រូវផ្ដួចផ្ដើមប្រមូលកម្លាំងដើម្បីធ្វើការងារសង្គម សកម្មភាពមនុស្សធម៌ និងបណ្ដុះគំនិតខ្មែរនិយមឱ្យកាន់តែច្រើន ឱ្យគ្របដណ្ដប់លើក្រុមមនុស្ស​ដែល​ជ្រើស​រើសសម្លឹងមើលតែទិដ្ឋភាពអវិជ្ជមាន។ លោក ហ៊ុន ម៉ានី ចង់ដូរផ្នត់គំនិតខ្មែរពីទិដ្ឋភាព​នៃជាតិនិយមបែបអវិជ្ជមានទៅជាជាតិនិយមបែបវិជ្ជមាន៕

អត្ថបទ៖ ឡេង ដេត

May be an image of 2 people and people standing
May be an image of 3 people and people standing
May be an image of 4 people, people sitting, people standing and indoor
May be an image of 4 people, people sitting and indoor
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម