Connect with us

ព័ត៌មានជាតិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវឲ្យឆ្មបទាំងអស់ បន្តអនុវត្តការងារសំខាន់ៗ ចំនួន ៤

បានផុស

នៅ

ក្នុងទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ក្រោមប្រធានបទ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅ ឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល» សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវឲ្យឆ្មបទាំងអស់ បន្តអនុវត្តការងារសំខាន់ៗ ចំនួន ៤ ដើម្បីធានាបានការថែទាំ សុខភាពជូនស្ដ្រីទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឲ្យមានដំណើរការល្អជាប្រចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ទាំង៤ ចំណុចនេះ រួមមាន៖

១.ផ្តល់ប្រឹក្សា អប់រំដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ជាពិសេសទប់ ស្កាត់ជំងឺឆ្លងនានាពីម្តាយទៅកូន

២. ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលនូវផលវិបាកនានា

៣. ផ្តល់សេវាថែទាំក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល

៤. ផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀត ដែលពាក់ព័ន្ធនឹងការងារឆ្មប។

ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាពតាម កាលកំណត់របស់គ្រូពេទ្យ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ត្រូវពិនិត្យតាមដាន សុខភាពក្រោយពេលសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ ១១មុខ តាមកាលកំណត់។ បន្ថែមពីនេះ នៅពេលទារក ឬកូនតូចគ្រុនក្ដៅ ឬមានអាការៈខុសប្រក្រតី ឬពិបាកដកដង្ហើម ត្រូវយកកូនទៅមន្ទីរពេទ្យ ដែលនៅជិតបំផុតឲ្យបានឆាប់ទាន់ពេលវេលា ផងដែរ៕

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម