ព័ត៌មានជាតិ
សម្តេច ប៊ុន រ៉ានី ឧបត្ថម្ភប្រាក់១០០លានរៀល ដើម្បីជីកអណ្តូងទឹកស្អាតជូនគ្រួសារសមរភូមិមុខ និងពលរដ្ឋនៅតាមព្រំដែន
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ដើម្បីជីកអណ្តូងទឹកស្អាតជូនគ្រួសារសមរភូមិមុខ និងពលរដ្ឋរស់នៅតាមព្រំដែន។ នេះបើតាមទំព័រហ្វេសប៊ុក កាកបាទក្រហមកម្ពុជា។

ប្រភពដដែលបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០០លានរៀល ទៅសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ឆ្លើយតបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាតជូនគ្រួសារសមរភូមិមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
នៅថ្ងៃ ខែដដែលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភជាលើកទី២ នូវថវិកា ៥០លានរៀលទៀត ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងអំណោយមនុស្សធម៌ ១ពាន់គ្រួសារទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះបំផុត ផងដែរ។ សូមជម្រាបថា ការឧបត្ថម្ភលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥០លានរៀល និងស្បៀង-សម្ភារចំនួន ៥០០គ្រួសារ។
បើតាមកាកបាទក្រហមកម្ពុជា បញ្ជាក់ថា អំណោយជាស្បៀងនិងសម្ភារៈរបស់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៅចែកជូនប្រជាពលរដ្ឋលើកទី២ ទាំង១ពាន់គ្រួសារ នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលក្នុងនោះមាន ស្រុកជាំក្សាន្តចំនួន ៤០៩គ្រួសារ, ស្រុកគូលែន ២៩៩គ្រួសារ និងស្រុកសង្គមថ្មី ២៩២គ្រួសារ ហើយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ៦ដប៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


