Connect with us

ព័ត៌មានជាតិ

មន្ត្រី​សួនសត្វភ្នំតាម៉ៅ​ច្រានចោលព័ត៌មាន​ថា សួនសត្វភ្នំតាម៉ៅ​មានគម្រោង​រុះរើទៅ​ខេត្ត​ផ្សេង

បានផុស

នៅ

ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញឹក រតនៈ បានថ្លែង​បដិ​សេធច្រានចោលព័ត៌មាន​មិនពិត​អំពីគម្រោងរុះរើសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឹក រតនៈ បានឱ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមរយៈបុគ្គល និងសារព័ត៌មានមួយ​ចំនួន​បណ្ដាលឱ្យមានការភ័ន្តច្រឡំថា ឧទ្យាសួនសត្វ ភ្នំតាម៉ៅ នឹងត្រូវរុះរើ​ ផ្ទេរទៅកាន់ខេត្ត​សៀមរាប ឬខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី បណ្ដាលឱ្យ​មានផលប៉ះពាល់​ដសល់​សត្វព្រៃមួយចំនួនដែលកំពុងថែរក្សានៅក្នុងឧទ្យាន។

លោក ញឹក រតនៈបញ្ជាក់ថា ករណីនេះ ឧទ្យាសួនសត្វ មិនមានផែនការរុះរើ ឬផ្ទេរទីតាំង ទៅកាន់​ខេត្តផ្សេងឡើយ។ ហើយថា សត្វព្រៃទាំងអស់ដែលកំពុងថែរក្សា នឹងមិនរងផលប៉ះពាល់​ដូចការ​លើកឡើងនោះដែរ។

បើតាមលោក ញឹក រតនៈ ហ្វូងប្រើស រមាំង ឈ្លួស ជ្រូកព្រៃ សត្វស្លាបទាំងអស់ ត្រូវបានដោះលែង​ឱ្យរស់នៅក្នុង​បរិវេណ​ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤ ០០០ ហិកតា និងមានរបងសុវត្ថិភាព​ព័ទ្ធជុំវិញ​ក្នុងគោលបំណងដើម្បីបម្រើឱ្យ​ការងារអប់រំ ការបង្កាត់ពូជ និងកាត់បន្ថយជម្លោះរវាងសត្វព្រៃ និងសហគមមូលដ្ឋាន។

សូមជំរាបផងដែរថា រាជរដ្ឋាភិបាល បានដាក់ទុនបន្ថែម​សម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យាន​សួននិង​មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ រួមមានគម្រោងស្ថាបនាកែលម្អគុណភាព ប្រព័ន្ធផ្លូវ​ក្នុង​ឧទ្យាន​សួនសត្វ មានប្រវែងជាង ១៥ គីឡូម៉ែត្រ។

គម្រោងសាងសង់បន្ទប់អនាម័យចំនួន ៥ កន្លែង គម្រោងសាងសង់អគាររដ្ឋបាលមួយកន្លែងដើម្បី​បម្រើឱ្យការងារប្រចាំថ្ងៃ និងគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្ដដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ កសាងអាងស្ដុក​ទឹក​មួយកន្លែងដែលមានចំណុះជាង ២០ ម៉ឺនម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងតម្រូវការប្រចាំថ្ងៃ​របស់​ឧទ្យាសួនសត្វភ្នំតាម៉ៅ។

កសាងខ្លោងទ្វារ២កន្លែង និងដាំដើមឈើ ផ្កដាលម្អតាមដងផ្លូវជាង ១ ម៉ឺន​ដើម ដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ចំនួន ជំរុញកំណើនសេដ្ឋកិច្ច និងចំណូលសហគមន៍ មូល​ដ្ឋាន និងជួយឱ្យឧទ្យានសួនសត្វ អាចប្រកួតប្រជែងបាន​ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន និងធានា​និរន្ត​ភាព​ការងារ​ប្រចាំថ្ងៃ​របស់ឧទ្យាសួនសត្វផងដែរ៕

ទស្សនាវីដេអូ​៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម