ព័ត៌មានជាតិ
មកដល់ពេលនេះ សត្វនៅភ្នំតាម៉ៅ មានចំនួន ១១៨ ប្រភេទ និងសត្វកម្រ ២០ ប្រភេទ
ប្រធានឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ បានឲ្យដឹងថា បច្ចុប្បន្ននេះ សត្វនៅភ្នំតាម៉ៅមានចំនួន ១១៨ ប្រភេទ និងសត្វកម្រមានចំនួន ២០ ប្រភេទ ដែលសរុបទាំងអស់មានចំនួនប្រមាណ ២០៨៥ ក្បាល។

លោក ញឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ បានមានប្រសាសន៍ប្រាប់ក្រុមការងារកម្ពុជាថ្មីថា សម្រាប់ពេលបច្ចុប្បន្ននេះ សត្វដែលមាននៅក្នុងភ្នំតាម៉ៅ មានរហូតសរុបចំនួនប្រមាណ ២,០៨៥ ក្បាល។ ក្នុងនោះដែរ ប្រភេទសត្វមានចំនួន ១១៨ ប្រភេទ និងប្រភេទសត្វកម្រមានចំនួន ២០ ប្រភេទ។ នេះបើតាមការបញ្ជាក់ របស់ប្រធានឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣នេះ។
លោក ញឹក រតនៈពេជ្រ បានមានប្រសាសន៍បន្ថែមទៀតថា សត្វនៅភ្នំតាម៉ៅ ភាគច្រើន គឺបានមកពីការបង្រ្កាបបទល្មើសជួញដូរសត្វព្រៃ និងមួយចំណែកទៀត បានមកពីការបរិច្ចាគពីម្ចាស់សត្វផ្ទាល់ ខណៈម្ចាស់សត្វមួយចំនួន ពួកគាត់លែងចង់ចិញ្ចឹមសត្វតទៅទៀត ទើបសម្រេចចិត្តយកមកបរិច្ចាគមកដល់សួនសត្វភ្នំតាម៉ៅ។

ប្រធានឧទ្យានសួនសត្វភ្នំតាម៉ៅរូបនេះ បញ្ជាក់ទៀតថា សួនសត្វភ្នំតាម៉ៅ អាចដំណើរការទៅបានក៏ដោយសាររាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអង្គការសង្គមស៊ីវិលមួយចំនួនទៀត ជួយជ្រោមជ្រែង។ លោក ញឹក រតនៈពេជ្រ បន្តថា អ្វីជាគោលដៅបន្តទៀត សួនសត្វភ្នំតាម៉ៅ ផែនការគឺរៀនរស់ដោយខ្លួនឯង ដោយមិនអាចពឹងពាក់លើរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលរហូតនោះទេ។
លោក ញឹក រតនៈពេជ្រ បានបង្ហើបឱ្យដឹងទៀតថា សួនសត្វភ្នំតាម៉ៅ សម្រាប់ពេលថ្មីនេះ បាននិងកំពុងរៀបចំថវិកា ដែលបានមកពីចំណូលនៃការទស្សនារបស់ភ្ញៀវទេសចរ ដើម្បីយកថវិកាទាំងនោះ មកអភិវឌ្ឍនៅតំបន់សួនសត្វភ្នំតាម៉ៅវិញ ដូចជា៖ កសាងផ្លូវសម្រាប់ធ្វើដំណើរ ការជួលបុគ្គលិកបម្រើការនៅឧទ្យាន ការលំនៅឱ្យសត្វ និងការទិញថ្នាំពេទ្យ សម្រាប់សត្វនៅពេលឈឺថ្កាល់ ម្ដងៗ ពីព្រោះតែពេលខ្លះ ថវិកាដែលបានមកពីរាជរដ្ឋាភិបាល គឺមិនទាន់គ្រប់គ្រាន់ក្នុងការចំណាយទូទៅ ក្នុងតំបន់ឧទ្យានជាតិសួនសត្វភ្នំតាម៉ៅ នៅឡើយ។

សូមជម្រាបថា ឧទ្យានសួនសត្វភ្នំតាម៉ៅ មានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ភាគខាងត្បូងរាជធានីភ្នំពេញ ប្រហែល ៤០គីឡូម៉ែត្រ៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


