ព័ត៌មានជាតិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃរៀបចំតាំងពិព័រណ៍ដំរីឡាក់គី ផ្ញើសារឲ្យមនុស្សជំនាន់ក្រោយចេះស្រឡាញ់សត្វព្រៃ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅថ្ងៃទី ៤ ខែតុលា ២០២២ បានរៀបចំពិធីសម្ពោធនៃការតាំងពិព័រណ៍ដំរីឡាក់គី នៅវិចិត្រសាលនៃសណ្ឋាគារ Rosewood។ ការតាំងពិព័រណ៍នេះបានបង្ហាញអំពីផ្ទាំងគំនូរក្រណាត់ដ៍អស្ចារ្យចំនួន ១៧ ផ្ទាំងដែល ឡាក់គី ជាវិចិត្រករ និងជាទូតសុច្ឆន្ទៈដំរីនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

ការដាក់តាំងពិព័រណ៍នេះ គឺចង់រំឭកអំពីភ្នំតាម៉ៅ ដែលជាដែនជំរកសត្វព្រៃដែលត្រូវបានជាប់អន្ទាក់ ឬត្រូវបានជួញដូរខុសច្បាប់។ ការតាំងពិព័រណ៍នេះបានបង្ហាញពីសារសំខាន់ នៃការការពារសត្វព្រៃ និងព្រៃឈើ។
ដែនជម្រកសត្វព្រៃភ្នំតាម៉ៅបានធ្វើឲ្យសត្វទាំងនេះមានអារម្មណ៍ថាមានសុវត្ថិភាព ហើយក៏បានជួយឲ្យសត្វទាំងទាំងនេះ មានភាពប្រសើឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឲ្យសត្វរស់នៅបានល្អប្រសើជាងមុន។ ភ្នំតាម៉ៅគឺជាផ្ទះទី២ របស់ពួកគេ ក៏ជាទីកន្លែងដែលបង្ហាញពីសេចក្ដីស្រឡាញ់ និងការចូលចិត្តដែលសត្វព្រៃទាំងនេះ មានចំពោះមនុស្ស និងអ្នកមើលថែ និងចិញ្ចឹមពួកគេ។

ក្រៅពីនេះអង្គការសម្ពន្ធមិត្តសត្វព្រៃក៏បានដាក់តាំងបង្ហាញជើងសិប្បនិម្មិតរបស់សត្វជើងដំរីមួយក្បាលដែលមានឈ្មោះថាឈូកផងដែរ។ ឈូកគ្រាន់តែជាកូនដំរីតូចមួយពេលដែលគាត់ត្រូវបានជាប់ក្នុងអន្ទាក់ហើយបាត់ជើងម្ខាងរបស់ខ្លួន។ នាយកផ្នែកសង្គ្រោះ និងថែទាំសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក Nick Marx និងក្រុមការងារបានជួយសង្គ្រោះសត្វដំរីមួយក្បាលនេះ។
ដោយមានការជួយមើលថែទាំពីសំណាក់ពេទ្យសត្វជំនាញ និងអ្នកមើលថែសត្វ ក្រុមការងារអាចផ្ដល់ឲ្យឈូកនូវជើងសិប្បនិម្មិតដើម្បីឲ្យគាត់អាចដើរឡើងវិញបាន។ ជើងសិប្បនិម្មិតដំបូងបង្អស់របស់ឈូក នឹងត្រូវដាក់បង្ហាញដើម្បីជាការរំឭកដល់សត្វព្រៃទាំងអស់ដែលត្រូវទទួលបានសិទ្ធិរស់នៅដូចមនុស្សដទៃទៀតផងដែរ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានប្រសាសន៍ថា ”ស្នាដៃសិល្បៈរបស់ឡាក់គីបានគូស បញ្ជាក់អំពីសារសំខាន់នៃការការពារសត្វព្រៃ និងព្រៃឈើនៅប្រទេសកម្ពុជា”។ កញ្ញា ស៊ូវណ្ណា ហ្គោនឡែត បានបន្តថា “គំនូរដ៍វិចិត្រ និងរស់រវើករបស់ឡាក់គីក៏បង្ហាញពីទំនាក់ទំនងមនោសញ្ចេតនាដែលមនុស្ស និងសត្វអាចមាននៅពេលបាននៅស្និទ្ធិស្នាលជាមួយគ្នា ក្នុងបរិយាកាសដែលមានសុវត្ថិភាព និងមានសុខភាពល្អ”។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃសង្ឃឹមថា ស្នាដៃសិល្បៈនេះនឹងជួយឲ្យមនុស្សជំនាន់ក្រោយមើលឃើញសត្វព្រៃដ៍ស្រស់ស្អាតទាំងនេះ ដែលសត្វខ្លះជិតផុតពូជ និងបានស្វែងយល់បន្ថែមអំពីការជួញដូរសត្វព្រៃខុសច្បាប់។ ហើយសង្ឃឹមថា ការជួញដូរនឹងត្រូវកាត់បន្ថយ។

លោក Nick Marx នាយកផ្នែកសង្គ្រោះ និងថែទាំសត្វព្រៃបានថ្លែងថា “ឡាក់គីបានមកដល់ភ្នំតាម៉ៅនៅពេលដែលគាត់នៅជាមួយកូនដំរីតូចមួយក្បាល ដូច្នេះហើយឡាក់គីត្រូវការចិញ្ចឹមដោយអ្នកថែទាំ គឺលោក ស៊ីថេង។ ឥឡូវនេះ ឡាក់គីបានធំពេញវ័យហើយ ហើយដំរីនេះក៏មានចិត្តចង់ជួយយើងមើលថែសត្វដែលយើងជួយសង្គ្រោះ ហើយបានយល់ព្រមឲ្យយើងលក់គំនូររបស់ខ្លួនផងដែរ។ លក្ខខណ្ឌរបស់ឡាក់គីដំរីនេះទទួលបានរង្វាន់នូវចេក និងការ៉ុតជាបន្តបន្ទាប់ ដើម្បីផ្ដល់ថាមពលឲ្យខ្លួននៅពេលគូរគំនូរ។ គឺជាការផ្ដល់រង្វាន់ដ៍តិចតួចសម្រាប់ស្នាដៃដ៍អស្ចារ្យបែបនេ”។
លោក Daniel Simon នាយកគ្រប់គ្រង ROSEWOOD មានប្រសាសន៍ថា “ក្រុមការងារដូចជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកសារទាំងនេះ និងជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សនៅប្រទេសកម្ពុជា”៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


