ព័ត៌មានជាតិ
ស្រាបៀរ វឌ្ឍនៈ និង ស្រាបៀរ គ្រុឌ ទទួលបានមេដាយមាស ព្រមគ្នា ពីវិទ្យាស្ថានគុណភាពអន្តរជាតិ MONDE SELECTION ប្រចាំឆ្នាំ ២០២២
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទកភាព ចែករំលែកក្តីសោមនស្ស ដោយផលិតផល ស្រាបៀរ វឌ្ឍនៈ និង ស្រាបៀរ គ្រុឌ ឈ្នះពានរង្វាន់មេដាយមាស (GOLD QUALITY AWARD) ព្រមគ្នា ដែលបញ្ជាក់ពីគុណភាពដ៏ល្អប្រណិតពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ ២០២២ ក្នុងទីក្រុងប្រ៊ូសែល ប្រទេសហ៊ែលហ្សិក។ ផលិតផលស្រាបៀរទាំងពីរនេះ ត្រូវបាន ឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃដ៏ហ្មត់ចត់ និងច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទទួលបានការទទួលស្គាល់គុណភាព ដែលផ្តល់រង្វាន់ដោយ “វិទ្យាស្ថានគុណភាពអន្តរជាតិ”។


នេះគឺជាសមិទ្ធផល ជាទីមោទនៈតាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មុតមាំរបស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែផ្តល់អាទិភាពលើកត្តាគុណភាពជាចម្បង ផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកវិទ្យា និងដំណើរការផលិតកម្ម ដើម្បីផលិតនូវស្រាបៀរជាតិមួយប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិដ៏ពិតប្រាកដ។ ទាំងនេះគឺជាហេតុផលដែលធ្វើឲ្យស្រាបៀរ វឌ្ឍនៈ និងស្រាបៀរគ្រុឌ ទទួលបានការគាំទ្រយ៉ាងច្រើន និងដណ្តើមទីផ្សារស្រាបៀរ។

លោកអគ្គនាយកនៃ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា “មិនមែនជាការភ្ញាក់ផ្អើលនោះទេ ពីព្រោះយើងបានប្តេជ្ញា ពង្រឹងនូវចំណុចខ្លាំងរបស់ខ្លួន ដោយឈរលើគោលការណ៍ “គុណភាព សេវាកម្មល្អឯក និងសុវត្ថភាព” បូករួមនឹងសម្ភារៈបច្ចេកទេសផលិតដ៏ទំនើបពិសេស និងគ្រឿងផ្សំល្អបំផុត ទើបយើងទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ ថែមទាំង ដណ្តើមទីផ្សារស្រាបៀរ នៅប្រទេសកម្ពុជា យ៉ាងឆាប់រហ័ស។”
លោកមានប្រសាសន៍បន្ថែមថា “យើងសូមចែករំលែក ការអបអរសាទរ និងភាពរីករាយ នៃជោគជ័យ មួយនេះ ជាមួយប្រជាជនខ្មែរ ដើម្បីជាសក្ខីភាព ដែលធ្វើឲ្យការជួបជុំគ្រប់កម្មវិធីនានា ឲ្យកាន់ តែមានភាពអស្ចារ្យ។ ទន្ទឹមនឹងនេះ យើងនៅតែបន្តមហិច្ឆតាក្នុងការណែនាំ ស្រាបៀរ ដែលផលិត ក្នុងស្រុក គុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗក្នុងតំបន់ ព្រមទាំងម៉ាកយីហោស្រាបៀរល្បីៗផ្សេងៗក្នុងសកលលោក និងនាំមកនូវមោទកភាព ចំពោះផលិតផលដែលផលិតក្នុងស្រុក។”


ផលិតផលស្រាបៀររបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធានាបាននូវរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ ដោយពិសាហើយភ្ញាក់មក គឺមិនឈឺក្បាល មិនស្កាតអណ្តាត មិនស្ងួតបំពង់ក និងមិនស្ងួតបបូរមាត់ ជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជារោងចក្រស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលផលិតស្រាបៀរដោយប្រើស្រូវសាលីសុទ្ធ ១០០% និងត្រូវបានសម្រិតសម្រាំង យ៉ាងយកចិត្ត ទុកដាក់បំផុតមុននឹងយកមកផលិតដើម្បីទទួលបានរសជាតិស្រាបៀរដ៏ប្រណិត។


ទាំងនេះ សុទ្ធសឹងជាការគិតគូរយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់មួយ របស់ម្ចាស់ភាគហ៊ុន សំដៅធានាថា រាល់ការចំណាយ និងការគាំទ្រទាំងឡាយរបស់អតិថិជន ពិតជាទទួលបានត្រលប់មកវិញ នូវតម្លៃតមស្នងមួយជាទីគាប់ចិត្តបំផុត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ