ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ អំពាវនាវមកកម្សាន្ត កោះឫស្សី មានបរិស្ថាន និងឆ្នេរស្អាត
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅ កោះឫស្សី ដោយសារកោះនេះ មានបរិស្ថាននិងតំបន់ឆ្នេរដ៏ស្រស់ស្អាត សណ្ឋាគារលំដាប់ផ្កាយ បឹងកាឡូនិង រីសត ដែលមានស្តង់ដាកម្រិតខ្ពស់ ប្រកបដោយផាសុខភាព។

ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឫស្សី នៅរសៀលថ្ងៃទី១៨ ឧសភានេះ លោកអភិបាលខេត្តបានលើកឡើងថា ដៃគូវិនិយោគកោះឫស្សី បានអនុវត្តទៅតាមច្បាប់ដែលបានកំណត់ទាក់ទងនឹងបញ្ហាបរិស្ថាន ដែលជាកត្តាចម្បងក្នុងការអភិវឌ្ឍនៅលើដែនកោះនាពេលបច្ចុប្បន្ន។ ក្នុងនោះក្រុមហ៊ុនបានរក្សាព្រៃឈើ ការគ្រប់គ្រងកាកសំណល់រឹង រាវ បានត្រឹមត្រូវ មិនមានការបង្ហូរចូលទៅក្នុងសមុទ្រ ដែលបង្កឱ្យបាត់នូវសោភ័ណភាព និងប៉ះពាល់បរិស្ថានតំបន់ឆ្នេរ និងទឹកសមុទ្រ ហើយក្រុមហ៊ុនបានអភិវឌ្ឍទេសចរណ៍ធម្មជាតិលើផ្នែកសណ្ឋាគារ បឹងកាឡូ រីសត ដែលមានស្តង់ដារកម្រិតកម្រិតខ្ពស់ ប្រកបដោយផាសុខភាព។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ដំណើរទស្សនៈកិច្ចដឹកនាំមន្ត្រី មន្ទីរពាក់ព័ន្ធចុះពិនិត្យមើលការអភិវឌ្ឍន៍នាពេលនេះ ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគដែលបាន និងកំពុងខិតខំក្នុងការអភិវឌ្ឍនៅលើគ្រប់វិស័យទាំងដីគោក និងដីកោះ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍបង្កើនមុខរបរជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក។

លោកអភិបាលខេត្តនឹងគាំទ្ររាល់ការវិនិយោគគ្រប់វិស័យដែលមកពីបណ្ដាប្រទេសនានា ដោយរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនពួកគាត់ផងដែរ។

គួរបញ្ជាក់ថា គម្រោងវិនិយោគកោះឫស្សី មានទីតាំងមួយផ្នែកនៃកោះឫស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ ៧៨ ហិចតា បានចុះកិច្ចសន្យាជួលពីរាជរដ្ឋាភិបាល នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០០៨៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


