ព័ត៌មានជាតិ
លើកកម្រិតអនុវិទ្យាល័យ ហ៊ុន សែន ក្អមសំណ ទៅកម្រិតវិទ្យាល័យហ៊ុន សែនក្អមសំណ
ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាលបានឲ្យដឹងថា អនុវិទ្យាល័យ ហ៊ុន សែន ក្អមសំណ ត្រូវបានលើកកម្រិតទៅជាវិទ្យាល័យក្អមសំណវិញ ដើម្បីពង្រីកការអប់រំដល់ពលរដ្ឋក្នុងមូលដ្ឋាន។
លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្ដាល បានឲ្យកម្ពុជាថ្មីដឹងថា ឆ្នាំសិក្សា២០២១-២០២២ អនុវិទ្យាល័យ ហ៊ុន សែន ក្អមសំណ ត្រូវបានលើកកម្រិតទៅថ្នាក់វិទ្យាល័យហ៊ុន សែន ក្អមសំណដែលមានរហូតដល់ថ្នាក់ទី ១២ ដើម្បីបង្ខិតការផ្តល់ចំណេះដឹងទូទៅជាមូលដ្ឋានឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ដែលងាយស្រួលនិងមិនមានការបារម្ភរបស់ឪពុកម្តាយ ពេលកូនធ្វើដំណើរឆ្ងាយមកសិក្សាទៀត។

លោកចេង សំអុលបានបន្តថា បច្ចុប្បន្ននេះទូទាំងខេត្តកណ្ដាលមានថ្នាក់កម្រិតអនុវិទ្យាល័យ ១០០ កន្លែង វិទ្យាល័យចំណេះដឹងទូទៅ ៤០ កន្លែង និងវិទ្យាល័យអប់រំពិសេស ០១ កន្លែង។
ដោយឡែកបើតាមលោកប្រធានមន្ទីរ ឃុំខ្លះមានកម្រិតអនុវិទ្យាល័យដល់ទៅ ៣ កន្លែង ហើយថ្នាក់វិទ្យាល័យមានគ្រប់ស្រុកទាំងអស់។

លោក ចេង សំអុល បានឲ្យដឹងបន្តថា ការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយក៏ជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សដែលមានជីវភាពក្រីក្រ ក្នុងការបង្កើនចំណេះដឹងដល់ពួកគេនៅថ្នាក់មូលដ្ឋាន។
លោកប្រធានមន្ទីរបានបន្តថា ប្រមុខរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់តាមរយៈការផ្តល់អគារសិក្សាថ្មីៗរាប់រយអគារ។ មកដល់ពេលនេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាចំនួន ៦២៤ អគារ ស្មើជាង ៣ ពាន់បន្ទប់ ដែលបានចូលរួមក្នុងការលើកកម្ពស់លើវិស័យអប់រំ បង្កើតធនធានមនុស្សចូលរួមអភិវឌ្ឍប្រទេសជាតិ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


