Connect with us

ព័ត៌មានជាតិ

អង្គការ ​FOUR PAWS ​ទទូច​ឱ្យ​បញ្ចប់​ជំនួញ​សាច់ឆ្កែ​ និងឆ្មា​ ខណៈ​អាជ្ញាធរ​សៀមរាប​គាំទ្រការ​លើក​ឡើង​នេះ

បានផុស

នៅ

អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ​ដែល​មាន​ឈ្មោះ​ថា ​FOUR PAWS បាន​ទទូចឱ្យ​បញ្ចប់​ជំនួញ​សាច់ឆ្កែ​ និង​ឆ្មា ​ព្រោះ​​ទង្វើ និងសកម្មភាព​ជាច្រើនក្នុងវិស័យជួញ​ដូរសាច់​ឆ្កែ និងឆ្មា ងាយ​នឹងបង្កឱ្យ​មានការ​ចម្លង​មេរោគ​ដែលនាំឲ្យ​ប៉ះពាល់​ដល់​ទាំងសត្វ និងមនុស្ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមការ​សិក្សា​របស់អង្គការ ​FOUR PAWS គ្រួសារទទួលរងការឈឺចាប់ ដោយសារជំនួញសាច់ឆ្កែ​ និងឆ្មា​ នៅតំបន់​អាស៊ី​អាគ្នេយ៍ ព្រោះតែសត្វចិញ្ចឹមរបស់ពួកគេត្រូវ​បានគេលួចយកទៅលក់។

​ហើយថា​ មិន​ធ្លាប់សោះ​ឡើយ​ ដែល​ការទាមទារ​ឱ្យបញ្ចប់​ជំនួញ​បែបនេះ​ មាន​សំឡេង​កាន់តែ​ខ្លាំង​ឡើងៗ​ ក្នុង​ប្រទេសកម្ពុជា ​វៀត​ណាម និងឥណ្ឌូណេស៊ី ​ដោយសារ​តែរដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ជាបណ្ដើរៗ​។​

សម្រាប់កម្ពុជា​ ការធ្វើអាជីវកម្មសាច់ឆ្កែ​ ត្រូវបានចាប់អនុវត្តការហាមឃាត់ដំបូង​ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។

កាលនោះ មន្ទីរកសិកម្ម ខេត្តសៀមរាប​បាន​ប្រកាសហាមឃាត់​ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វ ឆ្កែ នៅក្នុងស្រុកបន្ទាយស្រី ក្នុងហេតុ​ផល​លើកកម្ពស់សុខមាលភាព និងបញ្ចៀសពីជំងឺឆ្លងផ្សេងៗ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ប្រាប់កម្ពុជាថ្មី នៅថ្ងៃពុធទី ២៥ ខែឧសភា ២០២២ នេះថា បច្ចុប្បន្ននេះ នៅស្រុកបន្ទាយស្រី​ មិនមានការជួញដូរ និងបរិភោគជាផ្លូវការនោះទេ ប៉ុន្តែការ​លួចជួញដូរក្រោមរូបភាពណាមួយ​នោះអាជ្ញាធរមិនទាន់​អាចធានបានទាំងស្រុង​ដែរ គ្រាន់តែថា កន្លែង​ដែលប្រមូលទិញ ឬបើកលក់ជាប្រចាំគឺអាជ្ញាធរ​ចុះទៅបង្ក្រាប និងបិទតែម្ដង។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា មានហេតុផលមួយចំនួន​ដែលអាជ្ញាធរហាមឃាត់​ការជួញដូរ និងបរិភោគសាច់ឆ្កែ ដោយសារតែឆ្កែជាសត្វចិញ្ចឹម បើតាមសីលធម៌សង្គម លោកមិនលើកទឹកចិត្តឱ្យយកសត្វចិញ្ចឹមទៅបរិភោគនោះទេ។ ម្យ៉ាងទៀត ការបរិភោគសត្វទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាព​ដោយសារវាមិនមែនជាប្រភេទសត្វ​ដែលយើងយកមកបរិភោគជាទូទៅ​។

ក្រៅពីនេះ ក្នុងនាមជាតំបន់ទេសចរណ៍ កន្លងមកមានសារព័ត៌មាន និងអ្នកទេសចរ​ជាច្រើន​ដែលបានទៅលេងស្រុកបន្ទាយស្រី មើលឃើញថា ទៅទីនោះ មានការលក់ ជួញដូរ បរិភោគ​សាច់ឆ្កែ ដែលវាជា​រូបភាពមិនល្អ ហើយគាត់តែងតែផ្សព្វផ្សាយខុស​ រិះគន់ពីកម្ពុជា។

​អភិបាល​ស្រុករូបនេះ​ គាំទ្រ​នូវការបញ្ចប់​សកម្មភាពបរិភោគសាច់ឆ្កែនៅខេត្តសៀមរាប ប៉ុន្តែតំបន់ដទៃអនុវត្តបានកម្រិតណាលោក​មិនអាចអត្ថាធិប្បាយទេ ខណៈយោបល់ផ្ទាល់ខ្លួន លោកគាំទ្របញ្ឈប់ និងលុបបំបាត់នូវការជួញដូរប្រភេទសត្វចិញ្ចឹមយកទៅបរិភោគ ឈោងលើហតុផល សីលធ៌ម គុណធម៌ និងសុខភាពសាធារណៈ។

តាមការសិក្សារបស់អង្គការ Four​ P​a​w​s ​កន្លងមកបាន​បង្ហាញ​ថា​ ​​សត្វ​ឆ្កែ​ពី​ ២​ ​ទៅ ​​៣​ លាន​ក្បាល​ត្រូវ​បាន​សម្លាប់​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​យក​សាច់​របស់​វា​ទៅ​លក់ដូរ​ជា​ម្ហូបអាហារ​ ​ពិសេស​នៅ​ក្នុង​ខេត្ត​សៀមរាប​។​

យ៉ាងណាក៏ដោយ អង្គការ​FOUR PAWS ទទូចឱ្យបញ្ចប់​ ការលួចសត្វចិញ្ចឹមរាប់លានក្បាល ពីតាម​ផ្ទះនានា នៅតំបន់អាស៊ីអាគ្នេយ៍ យកទៅសម្លាប់ដើម្បីធ្វើជំនួញ ការចាប់សត្វឆ្កែ និងឆ្មា អនាថា​តាម​ដងផ្លូវនានានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីយកសាច់ ការប្រើប្រាស់វិធីសម្លាប់ដ៏សែនឃោរឃៅ ដូចជា​ការបោះចូលទៅក្នុងទឹកឱ្យលង់ស្លាប់ ការព្យួរក ការដុតទាំងរស់​និងហានិភ័យនៃការឆ្លងជំងឺ​ឆ្កែឆ្កួត​ទៅ​មនុស្ស និងសត្វ តាមរយៈជំនួញបែបនេះ។

​យុទ្ធនាការ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​មួយនេះ​ ដូចជា​ការជួយសង្គ្រោះ​សត្វ​ ការបិទ​ភោជនីយដ្ឋាន​លក់​សាច់ឆ្កែ​ ព្រមទាំងសត្តឃាតដ្ឋាន​ និងការជួបជាមួយ​នឹងមន្ត្រី  រដ្ឋាភិបាល​ដើម្បី​អំពាវនាវ​ឱ្យ​មាន​​ការរៀបចំច្បាប់​ និងការអនុវត្តច្បាប់​ ដើម្បីឈាន​ដល់ការបញ្ឈប់ជំនួញនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម