Connect with us

KPT+

តើទឹកមាត់របស់សត្វចិញ្ចឹម ពិតជាឆ្លងឬបង្កជាមេរោគដល់មនុស្ស?

បានផុស

នៅ

ត្បិតថាឆ្កែឆ្មាគឺប្រភេទសត្វចិញ្ចឹម​ ដែលយើង​ចូល​ចិត្ត​លេង​ជាមួយដូច​មិត្តភ័ក្តិ​ ប៉ុន្តែយ៉ាងណាក៏ដោយពួកវាសុទ្ធតែបង្កមេរោគ និងអាចចម្លងមកកាន់យើងបាន។ ជាពិសេសប្រសិនបើឆ្កែ ឬឆ្មាលិទ្ធមាត់ មុខ លិតភ្នែក របស់ម្ចាស់ដែលចិញ្ចឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​អ្វី​ទៅ​ជា​ជំងឺ​ឆ្លង​ពី​ទឹក​មាត់ឆ្កែនិង​ឆ្មា?

ជំងឺឆ្លងពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា វាគឺជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី។ ជំងឺ​នេះ​បណ្ដាល​ឲ្យ​មាន​ខ្ទុះ​ក្នុង​ឈាម ​ស្បែកខូច ឬ​ខួរ​ឆ្អឹង ប្រសិន​បើ​ករណី​នេះ​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់​ស្លាប់​បាន។

តើអ្វីជាមូលហេតុ​នាំឲ្យមានជំងឺឆ្លង​ពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា?

ជំងឺឆ្លងពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា វាគឺជាការឆ្លងមេរោគដែល​បណ្ដាល​មកពីបាក់តេរី pastsrera នៃ​ថនិកសត្វ ដែលអាចត្រូវបានគេរកឃើញនៅក្នុងមាត់របស់សត្វឆ្កែ ៧៥% និងឆ្មារហូតដល់ ៩៧%។ ម្ចាស់អាចចំណាយពេលរស់នៅជាមួយសត្វចិញ្ចឹមច្រើន​ពេក បណ្ដាល​ឲ្យ​មាន​កម្រិត​ខ្ពស់​នៃ​បាក់តេរី​ចូល​ទៅក្នុងខ្លួនតាមរយៈទឹកមាត់សត្វចិញ្ចឹម ឬ​ស្រូបបាក់តេរីតាមច្រមុះ ដូចជា​ការថើបសត្វចិញ្ចឹមជាប្រចាំ។

ជំងឺឆ្លងពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា តើមានរោគសញ្ញាអ្វីខ្លះ?

ប្រសិនបើឆ្លងតាមរយៈការ​ស្រូបបាក់តេរីចូលទៅក្នុងខ្លួនតាមច្រមុះ វាអាចបណ្តាលឲ្យហៀរសំបោរ ស្រដៀងទៅនឹងជំងឺផ្តាសាយ ប៉ុន្តែតាមពិត វាគឺជារោគសញ្ញានៃជំងឺរលាក sinusitis purulent ប្រសិនបើបាក់តេរីចូលទៅក្នុងភ្នែក វាអាចបណ្តាលឲ្យភ្នែកក្រហម រលាកស្រោមខួរ វាក៏អាចមានគ្រុនក្តៅខ្លាំង ក្អកធ្ងន់ធ្ងរ រហូតដល់ក្អួតឈាម នៅពេលដែលសួតត្រូវបានឆ្លង។

ជំងឺឆ្លងពីទឹកមាត់របស់សត្វឆ្កែនិងឆ្មា មានគ្រោះថ្នាក់ខ្លាំងមែនទេ?

តាមពិតទៅ​បើ​មនុស្ស​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ល្អ​ ឬរឹងមាំដែលអាចអាចទប់ទល់នឹងបាក់តេរី ​នោះវានឹងជាសះស្បើយដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើអ្នកបន្តទទួលបាក់តេរីពីសត្វចិញ្ចឹមជាបន្តបន្ទាប់​ រាងកាយ​កាន់តែ​មាន​សុខភាព​មិនល្អ សម្រាក​តិច និង​ញ៉ាំ​អាហារ​មិនល្អ​​ និងមិនធ្វើលំហាត់ប្រាណទៀងទាត់ អាចធ្វើឲ្យបាក់តេរីវាយប្រហាររាងកាយកាន់តែច្រើនឡើង​ រហូតដល់ស្លាប់ផងដែរ។ ដូច្នេះភាពធ្ងន់ធ្ងរនៃជំងឺនេះអាស្រ័យទៅលើប្រព័ន្ធភាពស៊ាំ។ និងសុខភាពរបស់មនុស្សម្នាក់ៗ។

របៀបសម្គាល់ ថាឆ្កែ និងឆ្មា​មានបាក់តេរីបង្កគ្រោះថ្នាក់ដល់យើងទេ?

វាពិបាកក្នុងការកត់សម្គាល់ពីខាងក្រៅ តើសត្វឆ្កែ ឬឆ្មាមានផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់ទេ? ព្រោះ​បាក់តេរី​នៅក្នុងមាត់ឆ្កែ និងឆ្មា វាមិនមានគ្រោះថ្នាក់ដល់សត្វឆ្កែនិងឆ្មាទេ។ ប៉ុន្តែ​គ្រោះថ្នាក់​ដល់មនុស្ស ដូច្នេះ​សូមប្រយ័ត្នថាតើ​សត្វចិញ្ចឹមទាំងនោះជាសត្វចិញ្ចឹមដែលអ្នកថែទាំបានល្អដែរទ។

ទោះយ៉ាងណា ប្រសិន​បើ​អ្នកមានអាការតឹងច្រមុះ រលាក​ស្រោមខួរ ក្តៅខ្លួនខ្លាំង ឬក្អកខ្លាំង និង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សត្វចិញ្ចឹម អ្នក​ប្រហែលជាត្រូវទៅជួប​គ្រូពេទ្យ​ ដើម្បី​កំណត់​ពី​មូលហេតុ​ពិតប្រាកដហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មកស្គាល់ សត្វជៀមស្អាត និងថ្លៃបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម