ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យមន្ត្រីជំនាញការពារដែនជម្រកដីព្រៃនៅភូមិសាស្រ្ដស្រុកសំឡូត
លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាឱ្យមន្ត្រីជំនាញថែរក្សាការពារដែនជម្រកដីព្រៃដែលជាកម្មសិទ្ធិរបស់រដ្ឋស្ថិតនៅភូមិសាស្រ្ដស្រុកសំឡូតខេត្តបាត់ដំបងឱ្យបានគង់វង្ស។

ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពការកាប់ទន្ទ្រានដីព្រៃនៅភូមិសាស្រ្ដស្រុកសំឡូតកាលពីថ្ងៃទី១០មិថុនាលោកអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ក្រុមការងារនៃមន្ទីរបរិស្ថានខេត្ត និងកងកម្លាំងប្រដាប់អាវុធ ត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងត្រូវចាប់ឱ្យបាននូវជនណាដែលកំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដៃភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋនេះ ដើម្បីយកកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនត្រូវបន្ធូរដៃឡើយ។
លោកអភិបាលខេត្តបានបន្តថា« បើមិនចាត់វិធានការក្ដៅទេព្រៃឈើនៅតំបន់ព្រៃនេះនឹងរងការទន្ទ្រានជាបន្តបន្ទាប់ ចំណែកចំពោះអ្នកដែលធ្វើការកាយដីភ្នំដោយខុសច្បាប់ ក៏ត្រូវចាត់វិធានការដែរ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យបន្តទៀតឡើយ »។

លោកអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារជំនាញ ធ្វើការដាំដើមឈើឡើងវិញតាមលទ្ធភាពជាក់ស្ដែង នៅតំបន់ណាដែលរងការខូចខាតដោយការកាប់ទន្ទ្រាន ការដុតបំផ្លាញ ដើម្បីស្ដារឡើងវិញនូវព្រៃឈើនៅតំបន់មួយនេះ ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានធ្វើការណែនាំដល់អាជ្ញាធរឃុំបន្តផ្សព្វផ្សាយព័ត៌មាននេះដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង ដើម្បីចៀសវាងធ្វើការកាប់ទន្ទ្រានដីព្រៃ តំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងណែនាំដល់អាជ្ញាធរឃុំ មិនត្រូវធ្វើការចុះហត្ថលេខា ឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិដែលប្រើប្រាស់ដីព្រៃរបស់រដ្ឋឡើយ បើពុំនោះទេ អាជ្ញាធរឃុំ មានមេឃុំ និងអ្នកពាក់ព័ន្ធដទៃទៀតក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ។
លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ក្នុងថែរក្សានូវព្រៃឈើ និងភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ពិសេសដើម្បីថែរក្សាទុកដល់កូនចៅជំនាន់ក្រោយ ឱ្យបានឃើញ និងបានស្គាល់អំពីព្រៃឈើ ភ្នំនានាដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន ៕សំអឿន



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


