ព័ត៌មានជាតិ
លោក សុខ លូ ក្រើនរម្លឹកពលរដ្ឋ កុំទិញប្រេងស្តុកទុក ចៀសវាងបណ្តាលឱ្យមានហានិភ័យជាយថាហេតុកើតឡើង
ស្ថិតក្នុងវិបត្តិប្រេងនេះ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ សូមកុំទិញប្រេងស្តុកទុកចៀសវាងបណ្តាលឱ្យមានហានិភ័យជាយថាហេតុកើតឡើង។ ការក្រើនរម្លឹកនេះ គឺបន្ទាប់ពីវិបត្តិប្រេងឡើងថ្លៃ ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។

ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិនថ្មីនៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចំនួន ២៦នាក់ ដើម្បីចូលហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៅបរិវេណបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកអភិបាលខេត្ត ប្រាប់កុំឱ្យប្រជាពលរដ្ឋ បារម្ភពីការខ្វះខាតប្រេង ខណៈបច្ចុប្បន្នកម្ពុជាមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។
បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានខិតខំដោះស្រាយជាបន្តបន្ទាប់។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ឱ្យប្រជាពលរដ្ឋ ត្រូវមានស្មារតីស្នេហាជាតិរួមគ្នាជាធ្លុងមួយ ក្រោមការដឹងនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចជាថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងយោធិនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងណែនាំឱ្យចេះរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរស័ព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% រួមគ្នាកំចាត់បញ្ហាគ្រឿងញៀនឱ្យអស់ពីសង្គម៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


