ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ណែនាំដល់ស្រ្តីទើបសម្រាល ត្រូវនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានទៀងទាត់
លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានណែនាំដល់ស្រ្តីទើបសម្រាល ត្រូវនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ។

លោកបានណែនាំដូច្នេះ ក្នុងឱកាសដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន ៨០គ្រួសារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ”។
ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នាបរិវេណមណ្ឌលសុខភាពអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា សប្បុរសជន មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមគ្រូពេទ្យ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាជាច្រើនទៀត។

ថ្លែងនាឱកាសនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនត្រូវខិតខំថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗ។ ជាពិសេសបានណែនាំដល់ស្រ្តីទើបសម្រាលត្រូវនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ និងផ្ដល់អាហាររូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដល់កូនៗ។
លោកបានសង្កត់ធ្ងន់ថា «ប្រទេសជាតិទៅថ្ងៃអនាគតត្រូវពឹងផ្អែកលើទារក កុមារ និងយុវជនដែលមានសុខភាព និងទទួលបានការអប់រំល្អដែលពួកគេគឺជាទំពាំងស្នងឫស្សី និងជាសរសរទ្រូងរបស់ប្រទេសជាតិ»៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


