ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យក្រុមប្រឹក្សាឃុំសង្កាត់រួមគ្នាអនុវត្តការងារបម្រើប្រជាពលរដ្ឋដោយស្មោះសរ
អភិបាលខេត្តស្ទឹងត្រែងបានជំរុញឲ្យក្រុមប្រឹក្សាដែលចូលកាន់តំណែងដឹកនាំក្នុងឃុំសង្កាត់នៅអាណត្តិទី៥ ត្រូវរួមគ្នាអនុវត្តការងារបម្រើប្រជាពលរដ្ឋដោយស្មោះសរ ដោយបំពេញកាតព្វកិច្ចជូនម្ចាស់ឆ្នោតឱ្យបានឆ្លើយតបទៅតាមសំណូមពរ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ អាណត្តិទី ៥សមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវសហការគ្នាដោយយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួនជាថ្នាក់ដឹកនាំ ដើម្បីធ្វើឱ្យឃុំសង្កាត់មានការអភិវឌ្ឍរីកចម្រើនជាងអាណត្តិកន្លងមក។
លោកអភិបាលខេត្តក៏មានប្រសាសន៍សាទរចំពោះការចូលកាន់តំណែងថ្មីនេះ ហើយចៅសង្កាត់ ជំទប់ ទាំងអស់ត្រូវដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ អនុវត្តគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន មិនប្រកាន់បក្សពួក និន្នាការនយោបាយអ្វីឡើយ។

លោក ស្វាយ សំអ៊ាងមានប្រសាសន៍បន្ថែមថា៖ នៅអាណត្តិថ្មីនេះ ត្រូវពិនិត្យមើលគ្រប់ហេដ្ឋារចនាសម្ព័ន្ធហើយរៀបចំផែនការអភិវឌ្ឍជាអទិភាព ឱ្យបានទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីឈានឆ្ពោះទៅរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោក ជា ម៉ាលីចៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង អាណត្តិទី ៥បានធ្វើការប្តេជ្ញាចិត្តនិងសហការគ្នាប្រឹងប្រែងដឹកនាំការងារបម្រើប្រជាពលរដ្ឋនៅក្នុងសង្កាត់ឱ្យបានកាន់តែប្រសើរឡើងជាងអាណត្តិកន្លងមក ជាពិសេសបម្រើសេវាតម្រូវការ និងសេវាសាធារណផ្សេងៗទៀតឱ្យបានឆ្លើយតបតាមសំណូមរបស់ប្រជាពលរដ្ឋយើង ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត កាលពីថ្ងៃទី០៥មិថុនាកន្លងមកនោះ។
សូមបញ្ចាក់ថា៖គ្រប់សង្កាត់ទាំងបួននៅក្នុងក្រុងស្ទឹងត្រែងបានប្រកាសទទួលស្គាល់សមាសភាព ចៅសង្កាត់- ជំទប់ទី១-ជំទប់ទី២-សមាជិកក្រុមប្រឹក្សា អណត្តិទី៥ គ្រប់ សង្កាត់ រួមហើយតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដើម្បីបំពេញលក្ខខណ្ឌឱ្យក្រុមប្រឹក្សាទាំងអស់ចូលបំពេញការងារជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


