ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យមន្ទីរសាធារណៈការសាងសង់ស្ពានបេតុងឱ្យឆាប់រួចរាល់
អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យមន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត សាងសង់ផ្លូវបេតុងអូរបាដើមឱ្យបានឆាប់រួចរាល់ ដើម្បីបើកដំណើរការជូនប្រជាពលរដ្ឋនៅស្រុកសេសានបានឆ្លងកាត់មានសុវត្ថិភាព បន្ទាប់ពីស្ពានចាស់មានសភាពទ្រុឌទ្រោម។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា នេះជាកត្តាចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើងក្នុងការប្រើប្រាស់ចំពោះមុខ ក្នុងការធ្វើចរាចរណ៍ចេញចូលពីតំបន់មួយទៅតំបន់មួយទៀត។

ឯកឧត្តមមានប្រសាសន៍ទៀតថា ជាងនេះទៀតស្ពានបេតុងថ្មីនេះបានបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនកសិករយើងដឹកផលកសិកម្មឆ្លងកាត់មកកាន់ទីផ្សារមានសុវត្ថិភាពទើបប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជាចំណងដៃសាងសង់ស្ពានថ្មីជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់នៅឆ្នាំ២០២២ខាងមុខនេះ យើងទាំងអស់គ្នាធ្វើម៉េចខិតខំបន្តអភិវឌ្ឍនូវសមិទ្ធផលទាំងឡាយដែលជាគំរូរបស់រាជរដ្ឋាភិបាលក្តីជាគំរូរបស់បណ្តាមន្ទីរជំនាញក៏ដូចជាអាជ្ញាធរ រដ្ឋបាលខេត្តក្តី យើងខំបន្តដោះស្រាយបញ្ហានេះ នៅកន្លែងដ៏ទៃៗទៀតដើម្បីធ្វើយ៉ាងណាឱ្យការតភ្ជាប់នូវប្រព័ន្ធផ្លូវរបស់យើងនេះសម្រាប់ បង្កលក្ខណៈងាយស្រួលជូនទៅដល់ប្រជាពលរដ្ឋយើងនៅតាមតំបន់ឆ្ងាយៗទៀត ព្រោះថាយើងឃើញហើយថាតម្រូវការរបស់ប្រជាពលរដ្ឋ មានតម្រូវការច្រើន ហើយបញ្ហារបស់យើងការខ្វះខាតយើងក៏មានបន្ត អញ្ចឹងយើងក៏ខិតខំបន្ត។

លោក សរ គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា បញ្ហាប្រឈមនេះមន្ទីរសាធារណៈការនិងខិតខំប្រឹងប្រែងចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍន៍ឱ្យសម្រេចនូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តបានរៀបចំឡើង ។
លោកបន្តថា ស្ពានបេតុងដែលកំពុងស្ថាបនានេះសម្រេចបាន៩០%ភាគរយហើយ និងគ្រោងបញ្ជាប់ការសាងសង់នៅចុងឆ្នាំ២០២១ឱ្យបានតាមសំណូមពររបស់ឯឧត្តមអភិបាលខេត្ត ដើម្បីបើកឱ្យប្រជាពលរដ្ឋយើងបានធ្វើចរាចរណ៍ឆ្លងកាត់ធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ទៅមក។

សូមបញ្ជាក់ថា ស្ពានបេតុងថ្មីកំពុងស្ថាបនានេះ ឈ្មោះ(ស្ពានអូរបានដើម)ជាប្រវត្តិសាស្ត្រខ្មែរជំនាន់ដើម ស្ថិតនៅក្នុងភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ តភ្ជាប់ទៅកាន់ទៅតំបន់ទេសចរណ៍ក្នុងស្រុកសេសាននេះផងដែរ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


