ព័ត៌មានជាតិ
តំបន់អេកូទេសចរណ៍ខេត្តស្ទឹងត្រែង អាចទាក់ទាញភ្ញៀវទេសចរបានជាង ១៦០ ម៉ឺននាក់ក្នុងមួយឆ្នាំ
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងមានសហគមន៍អេកូទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវឱ្យមកលេងក្នុងមួយឆ្នាំៗពី ១២០ម៉ឺននាក់ ទៅ ១៦០ម៉ឺននាក់។ ការអះអាងនេះ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យនាព្រឹកថ្ងៃទី២៤ ខែមេសា នេះ។

ពាក់ព័ន្ធទៅតំបន់ទេសចរណ៍នានានៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មានសហគមន៍អេកូទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌សំខាន់ៗប្រមាណជា ១២ កន្លែងផងដែរ។
លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា តាមរយៈគោលដៅទេសចរណ៍ធំៗទាំង ១២ កន្លែងក្នុងខេត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមួយឆ្នាំៗពី ១២០ម៉ឺននាក់ ទៅដល់ ១៦០ម៉ឺននាក់ ជាតួលេខមួយច្រើនគួរឱ្យកត់សម្គាល់។



លោក អ៊ន់ ប៉ាសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្ថែមថា ក្រៅពីតំបន់ទេសចរណ៍ទាំង ១២ កន្លែង កាលពីពេលថ្មីៗនេះ ការរកឃើញត្រីបបែលយក្ស ១ក្បាល ដែលមានទម្ងន់ប្រមាណជាង ៣០០គីឡូក្រាម មានវត្តនៅក្នុងតំបន់ទន្លេមេគង្គ ជាសមិទ្ធផលនិងជាគោលដៅថ្មីមួយទៀត ក្នុងការស្រូបមកយកភ្ញៀវមកកាន់ខេត្តស្ទឹងត្រែង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


