Connect with us

ព័ត៌មានជាតិ

មន្ត្រីកម្ពុជា និងថៃ រួមគ្នាពិនិត្យមើលទីតាំងសាងសង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីសម្រួលដល់ពលករចំណាកស្រុក

បានផុស

នៅ

លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងមន្ត្រីអាជ្ញាធរថៃ បានសហការរួមគ្នាចុះពិនិត្យមើលទីតាំងសាងសង់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីសម្រួលដល់ពលករចំណាកស្រុក ស្នាក់នៅប្រកបដោយផាសុខភាព និងសុវត្ថិភាពបន្ថែមទៀតពិសេសបង្កើនកិច្ចការពារទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យរួមគ្នារវាងកម្ពុជា-ថៃនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីមានកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យការសាងសង់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងពិនិត្យទីតាំងដឹកនាំកិច្ចប្រជុំដោយលោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណើរដោយលោក យូ សុភ័្រក ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោកស្រី ឈា មានិត ប្រធានមជ្ឈមណ្ឌលសំចតប៉ោយប៉ែត លោក-លោកស្រី តំណាង អាជ្ញាធរមូលដ្ឋាន និងលោកស្រី ហេង ស្រីលក្ខ័ណ អនុប្រធានមន្ទីរ ស.អ.យ តំណាងលោកប្រធានមន្ទីរ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោដី ដោយកិច្ចប្រជុំនេះបន្តជជែក និងត្រួតពិនិត្យបច្ចេកទេស រយៈពេល ៣ថ្ងៃ។

លោក តូច ចាន់នី បានថ្លែងថា ការពិនិត្យមើលទីតាំងសាងសង់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ គឺមានអត្ថប្រយោជន៍ដើម្បីសម្រួលដល់ពលករចំណាកស្រុក ជាពិសេសបង្កើននូវផាសុខភាព និងសុវត្ថិភាពបន្ថែមទៀត។ ម្យ៉ាងទៀតក្រុមការងារ បានចុះពិនិត្យទីតាំងសាងសង់ និងពិនិត្យកន្លែងផលប៉ះពាល់​ដើម្បីសម្របសម្រួលរកដំណោះស្រាយ។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានចុះពិនិត្យអង្គការដៃគូ ដែលមានកិច្ចសហការជាមួយ មជ្ឈមណ្ឌល ក្នុងការផ្តល់សេវានៅក្នុងមណ្ឌល ព្រមទាំងសាកសួរសុខទុក្ខជាមួយពលករចំណាកស្រុកដោយប្រថុយប្រថាន ដែលបានបញ្ជូនមកចូលមជ្ឈមណ្ឌល៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម