ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះចុះបិទហាង «ស្រី នាង សម្រស់ធម្មជាតិ» ព្រោះមានភាពមិនប្រក្រតី
សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានចុះបិទទីតាំងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ» កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅផ្លូវតាមបណ្តោយផ្លូវ លោកតាណឺយ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបើកអាជីវកម្មដោយគ្មានច្បាប់ និងបានរកឃើញបញ្ហាមិនប្រក្រតីជាច្រើនចំណុច។

លោក វរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ឱ្យថា កម្លាំងចម្រុះរួមមានអាជ្ញាធរមូលដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះទៅផ្អាកទីតាំង«ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ។

លោកបន្តថា សមត្ថកិច្ចរកឃើញមានភាពមិនប្រក្រតីចំនួន៤ចំណុច៖ ទី១/បើកអាជីវកម្ម អត់ច្បាប់។ទី២/ អាហារបំប៉ង អត់មានចុះប្រវេតរបស់ក្រសួងសុខាភិបាល។ទី៣/ ផាកពិន័យអន្តរកាលតាមច្បាប់ ស្តីពីឱសថ។ទី៤/ផ្អាកអាជីវកម្មបណ្ដោះអាសន្ន រង់ចាំឲ្យសុំច្បាប់រួចរាល់ ទើបឲ្យបើកដំណើរការឡើងវិញ។

ចំណែកលោកស្រីវេជ្ជបណ្ឌិត លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្ម នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ករណីផលិតផលរបស់«ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិនេះ មិនទាន់បានចុះប្រវេទ គឺខុសច្បាប់គ្រប់គ្រងឱសថ និង គ្រប់គ្រង គ្រឿងសម្អាង ហើយថែមទាំងបានផ្សព្វផ្សាយថា ព្យាបាលជា តាមពិតផលិតនោះគ្រាន់តែជាប្រភេទអាហារបំប៉នសុខភាពប៉ុណ្ណោះ បែរជាហ៊ានផ្សព្វផ្សាយ ថា ព្យាបាល គីស គឺវាខុសច្បាប់ ទាំងស្រុងតែម្ដង៕
អត្ថបទ៖កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


