ព័ត៌មានជាតិ
ស្ថានភាពកម្ពស់ទឹកភ្លៀងឆ្នាំនេះមានលក្ខណៈល្អប្រសើរច្រើនបើប្រៀបធៀបនឹងឆ្នាំមុន
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ស្ថានភាពអាកាសធាតុ និងការធ្លាក់ភ្លៀងនៅកម្ពុជាឆ្នាំនេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុនបើប្រៀបធៀបរយៈពេលដូចគ្នា។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងថា រយៈពេលធ្លាក់ភ្លៀងគិតត្រឹថ្ងៃទី ២៥ ឆ្នាំ ២០២២នេះ ខេត្តពោធិ៍សាត់មានកម្ពស់ទឹកភ្លៀង ៩៣៨.៨ មម ប្រៀបធៀបឆ្នាំមុនរយៈពេលដូចគ្នា មានត្រឹមតែ ៦៦៩.៧ មម ដែលឆ្នាំនេះធំជាងឆ្នាំមុន។
ខេត្តពោធិ៍សាត់មានប្រព័ន្ធធារាសាស្ត្រ ៥១ កន្លែង ខ្នាតធំចំនួន ៥ កន្លែង ខ្នាតមធ្យម ៣៩ កន្លែង និងខ្នាតតូច ៥ កន្លែង និងអាងទឹកខ្នាតយក្ស ២ កន្លែងដែលជាអាងទឹកទំនប់ ទី ៣ និងទំនប់ទី ៥ ដែលអាចរក្សាទឹករហូតដល់ ៥០ លានម៉ែត្រគូបនៅផ្នែកខាងលើស្ទឹងពោធិ៍សាត់។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមក៏បានឱ្យដឹងដែរថា ស្ថានភាពទឹកភ្លៀងតាំងពីដើមវស្សាឆ្នាំនេះមានកម្ពស់ ៨៩២ មម ធៀបឆ្នាំមុនខុសគ្នា ២២០ មម។ ស្ថានភាពទឹកភ្លៀងរដូវនេះគឺល្អប្រសើរបំផុតដែលធ្វើឱ្យដំណាំកសិកម្មទទួលអំណោយផលល្អ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


