ព័ត៌មានជាតិ
លោក សុខ ទូច ស្នើឱ្យពលរដ្ឋជាង ៦០ នាក់ បញ្ឈប់សកម្មភាពនេសាទខុសច្បាប់ចំរដូវបិទនេសាទ
លោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញឈ្មោះពលរដ្ឋនេសាទខុសច្បាប់ជាង ៦០ នាក់ និងស្នើឱ្យពលរដ្ឋទាំងនេះ បញ្ឈប់សកម្មភាពនេសាទខុសច្បាប់ ដែលជារដូវបិទនេសាទ។ ការស្នើបែបនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រជាពលរដ្ឋទាំងនេះ បានលួចរាយស្បៃមុងដូចភស្តុតាងដែលបានបញ្ជាក់។

នៅលើផេកផ្លូវការរបស់លោកបណ្ឌិត សុខ ទូច ព្រមានថា ប្រសិនបើក្នុងករណី ខាងក្រុមក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាចុះទៅឃើញប្រព្រឹត្តជាលើកទី២ ក្រុមរាជបណ្ឌិតសភានឹងស្នើសុំដីកាចាប់បញ្ជូនខ្លួនទៅចាត់ការតាមនីតិវិធីច្បាប់។ អាស្រ័យហេតុនេះ សូមអ្នកដែលមានឈ្មោះដូចខាងក្រោម បញ្ឈប់សកម្មភាពនេះជាបន្ទាន់៖
I_ខេត្តពោធិ៍សាត់ ក្នុងស្រុកក្រគរ ឃុំកំ
ពង់លួង និងឃុំអន្សាចំបក់ មានរបាំង
សាច់អួនចំនួន ៤៧ ខ្សែ មានឈ្មោះចំនួន៣៩ នាក់។

II _ ខេត្តកំពង់ធំ ស្រុក កំពង់ស្វាយ ឃុំ
ផាត់សណ្តាយ នៅ ចំណុច ក្រឡុក
បាយក្អែក កោះដំបរ ទ្វាបឹង ណទី ០២
និងព្រែកចុងអូរ មានចំនួន ១៦ នាក់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


