ព័ត៌មានជាតិ
សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៤ ជាង៥០០នាក់
នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មី លើកទី២៤ ចំនួនជាង៥០០នាក់ ខណៈអ្នកចូលរួមសរុបមានចំនួនប្រមាណជាង៦០០នាក់ ស្ថិតនៅអគារG ដឺព្រេមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាពលោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី សហស្ថាបនិក និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងមន្ត្រីជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជាមួយចំនួនទៀត។

តាងនាមតំណាងអោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី បានសម្ដែងនូវសេចក្ដីសោមន្សរីករាយក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅដល់សមាជិក សមាជិកគាំទ្រថ្មី ដែលស្ម័គ្រចិត្តមកចូលរួម ជាសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងថ្ងៃនេះ។

លោកជំទាវ បានបញ្ជាក់ថា ក្នុងឱកាសនេះផងដែរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តមមុនីនាថ សីហនុ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស សមាគមកាយឫទ្ធិនារីកម្ពុជា តែងតែយកព្រះទ័យ ទុកដាក់ និងគាំទ្រជានិច្ច នូវសកម្មភាពអប់រំក្រៅប្រព័ន្ធជូនដល់កុមារី និងយុវតីក្នុងប្រទេស តំបន់ និងពិភពលោក។

លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី បានថ្លែងអំណរគុណដល់គណៈកម្មាការប្រតិបត្តិថ្មី ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញភារៈកិច្ច តាមគោលការណ៍របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សមត្ថភាពកុមារី យុវតី ឲ្យក្លាយទៅជាស្រ្ដី ភរិយា ម្ដាយ ដែលជាធនធានមនុស្សមានប្រយោជន៍ ក្នុងសង្គម និងប្រទេសជាតិ ដើម្បីរួមចំណែកក្នុងការកសាងការអភិវឌ្ឍន៍ និងថែរក្សាសន្ដិភាពឲ្យគង់វង្សដែលប្រមុខថ្នាក់ ដឹកនាំប្រទេសរបស់យើងបាននាំយកមកដោយពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីឲ្យជីវិតរស់នៅរបស់ប្រជាជនកម្ពុជាល្អប្រសើរ។ ការបណ្ដុះបណ្ដាល និងអប់រំក្រៅប្រពន័្ធ តាមរយៈសកម្មភាពផ្សេងៗជាច្រើននៅតាមបណ្ដាខេត្ត និងជនបទ ដូចជា បើកវគ្គបណ្ដុះបណ្កាលភាសាអង់គ្លេស បង្រៀនពីការបណ្ដុះគ្រាប់ពូជ ការដាំដើមឈើ ការគូរគំនូរផាត់ពណ៍ សិប្បកម្មដោយដៃពីផងដែរ ។ សូមសំដែងនូវការអគុណជាអនេក ដល់សមាជិកា សមាជិកគាំទ្រទាំងអស់ ដែលបានចូលរួមសកម្មភាពផ្សេងៗ ក្នុងសមាគមកាយ ឫទ្ធិនារី កម្ពុជា។ ការចូលរួមរបស់ប្អូនៗ ក្មួយៗ និងចៅៗទាំងអស់ អាចអោយ សមាគមបន្ដបេសកម្ម និងទិសដៅរបស់សមាគមកាយឬទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងមានគោលដៅច្បាស់លាស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាអគ្គស្នងការសមាគម មួយរយៈមកនេះ ឃើញថា សមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចបាននូវវឌ្ឍនភាពការងារ និងសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ បន្ថែមលើនេះ មានប្អូនៗយុវជន-យុវនារីខ្មែរជាច្រើនពាន់នាក់នៅទូទាំងរាជធានី-ខេត្ត បានដាក់ពាក្យស្នើសុំចូលជាសមាជិកភាពនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃនេះ មានការប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មី និងយុវតី មានចំនួនជាង៥០០នាក់ផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


