Connect with us

ព័ត៌មានជាតិ

សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីដឹក​នាំ​សមាជិកសិក្សាស្វែងយល់អំពីបុណ្យចូលព្រះវស្សា និងសូត្រមន្តរំលឹកគុណដល់វីរៈកងទ័ព

បានផុស

នៅ

លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ បានដឹកនាំសមាជិកសកម្ម នៅរាជធានីភ្នំពេញ ចំនួនជាង២៥០នាក់ មកសិក្សាស្វែងយល់អំពីពិធី បុណ្យចូលព្រះវស្សា ការធ្វើសមាធិ ,សូត្រមន្តរំលឹកគុណដល់វីរៈកងទ័ពដែលពលីក្នុងសមរភូមិមុខ និងបួងសួងសុំសេចក្ដីសុខ ជូនព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញបានឱ្យដឹងថា សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញដឹកនាំដោយលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ជាប្រធានបានផ្តួចផ្តើមឱ្យមាន កម្មវិធីចំនួន៣ ក្នុងពេលតែ១ នោះគឺ ការនាំប្អូនៗនារីចំនួន១៥០នាក់ ដែលជាសមាជិកសកម្ម និងបងប្អូនជាសមាជិកាគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជានៅតាមខណ្ឌទាំង១៤ ចំនួន១០០នាក់ទៀត មកសិក្សាស្វែងយល់អំពីពិធីបុណ្យចូល ព្រះវស្សាដែលសម្តែងដោយព្រះភិក្ខុ សតិបាលោ សុខ សុផៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច គូ សុភាព។ ក្នុងឱកាស នេះ ទាំងសមាជិកសកម្ម និងសមាជិកាគាំទ្រទាំងអស់បានស្វែងយល់កាន់តែច្បាស់ថាតើពិធីបុណ្យចូលព្រះវស្សាគេធ្វើអ្វីខ្លះ សំរាប់ទំនៀមទំលាប់របស់យើង។ ប្រធានបទទី២ ព្រះភិក្ខុសង្ឃបានដឹកនាំធ្វើសមាធិ បន្ទាប់មកគឺពិធីសូត្រមន្តរំលឹក គុណវីរៈកងទ័ពដែលពលីក្នុងសមរភូមិមុខ និងបួងសួងសុំសេចក្ដីសុខជូនព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះបានធ្វើឡើងដោយចាប់ពីម៉ោង២និង៣០នាទីរសៀលរហូតដល់ម៉ោង៥ល្ងាច ដោយមានសំណួរ-ចំលើយ បកស្រាយដោយគ្រូឧទ្ទេសជាព្រះសង្ឃផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម