ព័ត៌មានជាតិ
គ្រូពេទ្យច្រើនជំនាន់បង្កើតក្លិបសិក្សាជំនាញ គិលានុបដ្ឋាក ចែករំលែកសិស្សពេទ្យជំនាន់ក្រោយ
ការសិក្សាជំនាញពេទ្យទាមទារការតស៊ូ និងអត់ធ្មត់។ ទន្ទឹមនោះ ក្រុមគ្រូពេទ្យផ្នែកគិលានុបដ្ឋាកច្រើនជំនាន់ បានរួមគ្នាបង្កើតក្លិបសិក្សាដើម្បីចែករំលែកចំណេះ លើការសិក្សាជំនាញពេទ្យដល់សិស្សជំនាន់ក្រោយៗ។

លោកគ្រូពេទ្យ ពា វុទ្ធី បានឲ្យកម្ពុជាថ្មីដឹង ថ្នាក់បង្រៀនបន្ថែមគិលានុបដ្ឋាកនេះបើកមានរយៈពេល ៤ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០១៧។ ក្លឹបសិក្សានេះបង្កើតឡើងដោយសារតែមើលឃើញបទពិសោធន៍របស់លោកផ្ទាល់ ហើយចង់បន្តចែករំលែកទៅដល់សិស្សជំនាន់ក្រោយ ព្រោះជាគិលានុបដ្ឋាកពាក់ព័ន្ធការថែទាំអ្នកជំងឺ ដែលត្រូវយល់ច្បាស់ពីតួនាទីខ្លួនឯង មានជំហររឹងមាំ ដឹងខុសត្រូវ ឥរិយាបថសម ឬមិនសម ពេលអនុវត្តថែទាំអ្នកជំងឺ។

លោកគ្រូពេទ្យបានបន្ថែមថា ក្លិបសិក្សានេះបែងចែកជា ៣ កម្រិត សម្រាបប់សិស្សឆ្នាំទី១ ទី២ និងទី៣។ ជាទូទៅសិស្សគិលានុបដ្ឋាក ដែលចូលរួមមានប្រហែល ១៥នាក់ ទៅ២០នាក់ ក្នុងមួយជំនាន់។ គ្រូពេទ្យវុទ្ធី បានគូសបញ្ជាក់ថា ការចាប់ផ្តើមដំបូង បានត្រឹមអង្គុយរៀនក្រោមដើមឈើប៉ុណ្ណោះ ប៉ុន្តែការតស៊ូរយៈពេលប៉ុន្មានឆ្នាំនេះ អាចមានថ្នាក់រៀនមួយច្បាស់លាស់ ហើយចែកជា ៣ ថ្នាក់ ព្រឹក និងថ្ងៃដែលត្រូវរៀនផ្ទាល់។ សម្រាប់ថ្នាក់ពេលយប់រៀនតាមអនឡាញ ដែលមានសិស្សច្បង និងលោកផ្ទាល់ចាំជួយចែករំលែក។
«ជាធម្មតា នៅសាលាពេទ្យសិស្សរៀនរយៈពេល ៤ឆ្នាំ តែសម្រាប់ក្លឹបសិក្សាបន្ថែមរៀនតែ ៣ ឆ្នាំទេ មានន័យថាពេលសិស្សរៀននៅសាលាដល់ឆ្នាំទី៤ សិស្សពេទ្យអាចរៀនខ្លួនឯងបាន ហើយសម្រាប់ក្លិបសិក្សាពេល ៣ ឆ្នាំនេះ យើងនឹងជួយគាត់បានច្រើន ព្រោះនៅសាលាគាត់អាចនឹងមិនហ៊ានសួរគ្រូ តែពេលនៅថ្នាក់រៀនបន្ថែមមានសិស្សច្បង ចឹងគាត់អាចហ៊ានសួរសំនួរច្រើន នឹងមានពេលច្រើន អាចសាកសួរគ្នាបាន។ ណាមួយយើងផ្ដល់យោបល់ផ្នែក ផ្នត់គំនិត អោយពួកគាត់ថាធ្វើយ៉ាងណាទើបក្លាយជាគិលានុបដ្ឋាលល្អ ចេះយល់ពីអ្នកជំងឺ ចេះចែករំលែកចំណេះដឹងគ្នា នេះជាចំណុចពិសេសរបស់យើង»។ នេះជាការបន្ថែមរបស់គ្រូពេទ្យវុទ្ធី។
ពេទ្យ វុទ្ធី លើកឡើងបន្តថា សម្រាប់សិស្សដែលបានរៀនចប់ ក៏មានការជ្រើសរើសយកអ្នកពូកែ ក្នុងចំណោមសិស្សទាំងអស់ ដើម្បីបន្តចែករំលែកទៅដល់អ្នកជំនាន់ក្រោយៗទៀត។


ក្នុងឆ្នាំសិក្សា២០២០ និងឆ្នាំ២០២១ ក្នុងអំឡុងកូវីដ១៩ ក្លិបសិក្សាមិនបានរៀនផ្ទាល់នោះទេ ដូច្នេះត្រូវការសិក្សាតាមអនឡាញសុទ្ធ តែមកដល់ពេលនេះ ក្លិបបើកធម្មតាឡើងវិញ និងមានឈ្មោះថា «My Care» ដែលមានទីតាំងនៅជាប់ស្ពានអាកាសចោមចៅបច្ចុប្បន្ននេះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


