ព័ត៌មានជាតិ
ជិត ៣០ ឆ្នាំនេះ មាននិស្សិតខ្មែរជាង ១ ពាន់នាក់ បញ្ចប់ការសិក្សាជំនាញពេទ្យពីប្រទេសបារាំង
បើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានឲ្យដឹងថា មានសិស្សនិស្សិតខ្មែរប្រមាណជាង ១ ពាន់នាក់បានទទួលការបណ្តុះបណ្តាលជំនាញសុខាភិបាលពីប្រទេសបារាំង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតបារាំងកាលពីពេលថ្មីៗកន្លងមកនេះ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសកម្ពុជាបានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យអប់រំ ភាគីបារាំងមើលឃើញគឺជាកូនសោមួយនៃអនាគតរបស់ប្រទេសកម្ពុជា ហើយបារាំងតែងតែផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំង ដោយអាហារូបករណ៍ខ្លះជាហិរញ្ញប្បទានដែលផ្តល់ឲ្យរវាងប្រទេសទាំងពីរកម្ពុជា-បារាំង។
ដោយឡែកទាក់ទងកិច្ចសហការលើវិស័យអប់រំ បើតាមលោក ហ្សាក់ ប៉ឺឡេ ចាប់តាំងពីឆ្នាំ ១៩៩៦ មក មាននិស្សិតខ្មែរជាង ១ ពាន់នាក់បានបញ្ចប់ការសិក្សាជំនាញសុខាភិបាលពីប្រទេសបារាំង។ បច្ចុប្បន្ននេះក៏មាននិស្សិតកម្ពុជាប្រមាណជា ៧២ នាក់ កំពុងសិក្សាផ្នែកសុខាភិបាលក្នុងប្រទេសបារាំង។
ការអប់រំជាចំណុចសំខាន់មួយនៃសកម្មភាពគាំទ្ររបស់បារាំងមកលើប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ខណៈដែលបច្ចុប្បន្នមានស្ថាប័នប្រមាណ ១០ ប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។
បើតាមមន្រ្តីទូតបារាំង ដោយសារមើលឃើញបែបនេះទើបភាគីបារាំង តែងតែផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់បន្តសិក្សានៅប្រទេសបារំាង អាចដាក់ពាក្យស្នើសុំអាហារូបករណ៍បានផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


