Connect with us

ព័ត៌មានជាតិ

ក្រសួងស្ថាប័ន និងវិស័យឯកជនរួមគ្នា​បើកយុទ្ធនាការ​សម្អាតបរិស្ថាន

បានផុស

នៅ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន ខេមប្រ៊ូវ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីចូលរួមទិវាសម្អាតពិភពលោក ឆ្ពោះទៅកាន់ «កម្ពុជាស្អាត កម្ពុជាបៃតង»នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាទី២ក្នុងឆ្នាំ២០២២ ដែលខេមប្រ៊ូវ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំធ្វើចលនាសម្អាតនេះ​បន្ទាប់ពីបានរៀបចំធ្វើនៅខេត្តព្រះសីហនុ ក្នុងខែកក្កដា កន្លងទៅនេះ។

ថ្លែងក្នុងយុទ្ធនាការយុទ្ធនាការសម្អាតបរិស្ថានកាលពីថ្ងៃទី១៧កញ្ញាលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ​បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍នេះ ចូលរួមចំណែកធ្វើឲ្យទីក្រុងយើងស្អាត ក៏ដូចជាដើម្បីបណ្តុះគំនិតប្រជា​ពលរដ្ឋរាជធានីភ្នំពេញឲ្យចូលរួមទាំងអស់គ្នា ដើម្បីទទួលភ្ញៀវថ្នាក់ដឹកនាំកំពូលៗរបស់អាស៊ាន ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅ ឆ្នាំ២០២៣ ខាងមុខនេះ»។

លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ បានសម្ដែងនូវក្ដីរីករាយ និងពេញចិត្តជាខ្លាំង ដែលបានក្លាយជាចំណែកមួយក្នុងគំនិតផ្ដួចផ្ដើមមួយនេះ។  

លោកបានថ្លែងថា «យើង ពិតជាមានក្តីសោមនស្សរីករាយ ដែលបានរៀបចំចលនាសម្អាតនេះ ដែលជាសកម្មភាពបំ​ផុសស្មារ​តីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយដឹកនាំឲ្យមានការផ្លាស់​ប្តូរជាវិជ្ជមាននូវទម្លាប់នៃការចោលសំរាម»។

លោកបានបន្តទៀតថា «ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នាតែមួយរបស់ពួកយើងក្នុងកិច្ចការពារបរិស្ថាន។ យើងទាំងអស់គ្នាសុទ្ធតែមានភារកិច្ចរៀងៗខ្លួន ប៉ុន្ដែអ្វីដែលពួកយើងមានរួមគ្នា គឺការចូលរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែប្រសើរ ប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នាក្នុងវិស័យបរិស្ថាន  នឹងនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មិនថាតិច ឬច្រើន»។

លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំនេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា «ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ជាសេនាធិការ បាន និងកំពុងរៀបចំកម្មវិធីចលនាប្រឡងប្រណាំង ‘ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព’ លើវិស័យបរិស្ថានដើម្បីការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាឱ្យមានការយល់ដឹង និងចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ក៏ដូចជាជំរុញឱ្យអាជ្ញាធរភូមិ ឃុំ-សង្កាត់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំភូមិ ឃុំ-សង្កាត់របស់ខ្លួនឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អប្រសើរក្នុងសហគមន៍មួយ ដែលមានភាពសុខដុមស្របតាមបរិស្ថានរបស់ខ្លួន និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលជាការរួមចំណែកក្នុងយុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង ធ្វើឱ្យមាតុភូមិកម្ពុជាយើងទទួលបានភាពស្អាត និងបៃតង»។

លោក តុប សុភ័ក តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា «ស្អាត ជាអភិក្រមថ្មីនៅក្នុងការជំរុញវិស័យទេសចរណ៍របស់យើងក្នុងបរិបទក្នុង និងក្រោយជំងឺឆ្លងកូវីដ-១៩ ក្នុងន័យនេះ ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ញាញ់ពិសា ដែលត្រូវទាមទារឲ្យមានការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់នៅមុនពេល និងកំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២៣ ខាងមុខនេះ»៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម