Connect with us

ព័ត៌មានជាតិ

ក្រុង​បាត់ដំបង​មាន​វត្ត ៣១ កន្លែង វត្ត​ខ្លះ​អាយុ​រាប់​សតវត្ស​ក្លាយ​ជា​បេតិកភណ្ឌ​ជាតិ

បានផុស

នៅ

​ខេត្ត​បាត់ដំបង​មាន​ប្រវត្តិអតីតកាល​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន។ ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ ខេត្ត​បាត់ដំបង​​មានភាពទាក់ទាញ​ ក្រៅពី​សំបូរ​​រមណីយដ្ឋានទេសចរណ៍​បែប​ធម្មជាតិ​ ក៏​មាន​សំណង់​​អគារ​ចាស់ៗ​ និង​ផ្ទះ​បុរាណ​​ជា​ផ្នែកមួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​មកកម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​លើ​វិស័យ​សាសនា​​ខេត្ត​បាត់ដំបង ក៏​មាន​វត្ត​ចំណាស់​ៗអាយុកាល​រាប់​សតវត្ស ក្លាយជា​គោលដៅទេសចរណ៍​​​សាសនា​ក្នុង​ខេត្ត។

វត្ត​ចំណាស់ៗ​ក្នុង​ខេត្ត​បាត់ដំបង​មាន​ដូចជា​ វត្ត​សំរោង​ក្នុង​ វត្ត​ឥន្ទ្រា​ធិ​បតី​ធា​រាមហៅ វត្ត​សង្កែ​ វត្ត​មុនី​រតនា​រាមហៅ វត្ត​កែវ​ វត្ត​កណ្តាល​ វត្ត​ពោធិ​វាល​ វត្ត​ពិ​ភិ​ទ្ធា​រាម​ វត្ត​កំផែង​ វត្ត​គរ​ វត្ត​ដំរី​ស និង​វត្ត​ឈើខ្មៅ​ជាដើម ដែល​វត្ត​ទាំងនេះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ។

បើតាមលោក ហម អារុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ខេត្តបាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា វត្ត​សំរោង​​ក្នុង​ជា​វត្ត​ចំណាស់ជាង​​​គេ​មានអាយុកាលជាង​ ៣១៦ ឆ្នាំគឺ​សាងសង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ​ ១៧០៧។

ឯកសារ​របស់​មន្ទីរ​ធម្មការ​ខេត្តបាន​បញ្ជាក់ថា នៅ​ទូទាំង​​ខេត្ត​បាត់ដំបង​មាន​​វត្ត​សរុប ៣៨៥ វត្ត។ ដោយឡែក​នៅ​ក្រុង​បាត់ដំបង​មាន​វត្ត​ ៣១ កន្លែង។ វត្តទាំង ៣១ កន្លែង​ក្នុង​ក្រុង​បាត់ដំបង​មាន​ឈ្មោះ​ដូចជា៖

សង្កាត់​ស្វាយប៉ោ

-វត្ត​ពិភិទ្ធារាម ហៅ​វត្ត​ ពីភិទ្ធ

-វត្ត​បាការ​និវេសន៍ ហៅ​វត្ត​ កំផែង

-វត្ត​មណីភេត្រារាម ហៅ​វត្ត​ សំពៅ

-វត្ត​ស្វេត​កុញ្ជរជ័យ ហៅ​វត្ត​ ដំរីស

សង្កាត់​ព្រែក​ព្រះស្តេច

-វត្តវិវដ្តគាមិនី ហៅ​វត្ត​ ផ្សារ​ថ្មី

សង្កាត់​រតនៈ

-វត្ត​ពោធិ៍វាល ហៅ​វត្ត​ ពោធិ៍វាល

-វត្ត​ពោធិ៍​ក្នុង ហៅ​វត្ត​ ពោធិ៍ក្នុង

-វត្ត វិបុល​ត្ថារាម ហៅ​វត្ត​ កណ្តាល

-វត្ត ឥន្រ្ទាធិបតី ហៅ​វត្ត​ សង្កែ

-វត្ត​ធម្មនិមិត្តរាជបុប្ផារាម ហៅ​វត្ត​ ប៉ាឆា

-វត្ត​សុរ​ភ្យារាម ហៅ​វត្ត​ សូភី

-វត្ត ព្រះ​គន្ធកុដិត ហៅ​វត្ត​ គន្ធកុដិ

សង្កាត់​វត្តគរ

-វត្ត​គរ ហៅ​វត្ត​ គរ

-វត្ត​កណ្តឹង ហៅ​វត្ត​ កណ្តឹង

-វត្ត​ធម្មិការាម ហៅ​វត្ត​ កំណាត់​ហ្លួង

-វត្ត​ប្រសិទ្ធីរាម ហៅ​វត្ត​ សមសាន្ត

-វត្ត​សិរី​ជ័យ​មង្គល ហៅ​វត្ត​ កំពង់​សីមា

-វត្ត​កល្យាណមិត្ត ហៅ​វត្ត​ ខ្សាច់​ពោយ

-វត្ត​បល្ល័ង្ក ហៅ​វត្ត​ បល្ល័ង្ក

សង្កាត់​ស្លាកែត

-វត្ត​សុវណ្ណបារមីស្រីធីតារាម ហៅវត្ត ស្លាកែត

-វត្ត​កល្យាណី ហៅវត្ត ទួលត្នោត​ជុំ

-វត្តស៊ុនជិមធម្មនិម្មិត ហៅវត្ត ស្រែ ១០០

សង្កាត់ អូរម៉ាល់

-វត្ត​រាជរង្សីយារាម ហៅវត្ត បឹងរាំង

-វត្ត​ព្រះពុទ្ធពោធិញ្ញាណ ហៅវត្ត អាង​ពោធិ

-វត្ត សិម្តលីវនារាម ហៅវត្ត រកា

សង្កាត់ក្តុល​ដូវទាវ

-វត្តប្រាប្បច្ឆាមិត្ត ហៅវត្ត ក្តុល

-សង្កាត់​ទួលតាឯក

-វត្ត​ឯករស្មី ហៅវត្ត ទួល​តាឯក

សង្កាត់ចំការសំរោង

-វត្តសច្ចារាម ហៅវត្ត លៀប

-វត្ត​ឧត្តមសម្បត្តិហត្ថី ហៅវត្ត រំដួល

-វត្ត​ពោធិវង្ស ហៅវត្ត ពោធិវង្ស

សង្កាត់អូរចារ

-វត្តសាមគ្គីរស្មី ហៅវត្ត ទួលដូនប៉ុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម