Connect with us

ព័ត៌មានជាតិ

កងកម្លាំងស្រុកភ្នំព្រឹក ចុះជួយប្រជាពលរដ្ឋ ៣ ស្រុក រកទីសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀងវាយលុកខ្លាំង

បានផុស

នៅ

ជំនន់ទឹកភ្លៀងកំពុងវាយលុកលើស្រុក ៣ នៅជាប់ព្រំប្រទល់ថៃ បានបង្កផលប៉ះពាល់ដល់ផលដំណាំ ផ្លូវថ្នល់ និងសាលារៀនមួយចំនួនក៏ត្រូវផ្អាកបង្រៀនជាបណ្តោះអាសន្ន ខ​ណៈជំនន់​នេះ​ក្រៅពី​ទឹកភ្លៀង​ក៏បាន​ធ្លាក់​មកពី​ប្រទេស​ថៃ​ផងដែរ ដែល​បាន​បង្កឡើង​ចាប់ពី​ថ្ងៃទី ២៨​ ខែកញ្ញា​ម្សិលមិញ​នៅក្នុង ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ប្រភពពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​បានបញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​នេះ បាន​បង្ក​ឲ្យ​លិច ចម្ការ​មៀន ដំឡូង និង​ពោត រួម​នឹងសាលារៀន​មួយចំនួន​ក្នុងស្រុក​កំរៀង ចំណែក​ផ្លូវ​ប្រវែង​ជិត ៥០ ម៉ែត្រ នៅត្រង់ចំណុច ភូមិ​កំពង់ចម្លង​លើ ក្នុង​ឃុំ​តា​ក្រី ក៏ត្រូវបាន​ទឹក​ហូរ​ផ្តាច់​បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង ។​

​ចំណែក​ស្រុក​ពីរ​ទៀត គឺ​ទឹកជំនន់​ទឹកភ្លៀង បាន​បំផ្លាញ​ផលដំណាំ​នៅក្នុង​ចម្ការ​យ៉ាងធ្ងន់ធ្ងរ ដូចជា​នៅ​ចំណុច​ចម្ការ​ ១០០ ចំណុច​បឹង​ត្រកួន ស្ថិតក្នុង​ឃុំ​បួរ និង​ឃុំ​គន​របេង និង​សាលាបឋមសិក្សា​មួយចំនួន​ក៏ត្រូវ​បាន​លិចលង់​ផងដែរ មានដូចជា សាលាបឋមសិក្សា ស្រះ​កំប្លោក និង​សាលាបឋមសិក្សា បឹង​ត្រកួន ជាដើម ដែល​បង្ខំ​ឲ្យ​សិស្ស​ផ្អាក​រៀន​ជា​បណ្ដោះអាសន្ន​។​

​ជំនន់​ទឹកភ្លៀង​នេះ ក៏​មិនទាន់បាន​ថមថយ​នៅឡើយ ខ​ណៈដែល​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រហូតដល់​ព្រឹក​ថ្ងៃទី ២៩ កញ្ញា​នេះ ហើ យ​អាច​បន្ត​ជន់​លិចទៅ​កាន់​តំបន់​ក្នុងស្រុក​ផ្សេងទៀត​បើសិនជា​ទឹកភ្លៀង​នៅតែ​ហូ​ស​បន្លាយ​រយះពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ខាងមុខនេះ បើ​យោងតាម​ក្តី​បារ​ម្មណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​បានលើកឡើង ហើយ​នៅក្នុងភូមិ​អន្លង់​ស្តី ឃុំ​បួរ ស្រុក​ភ្នំព្រឹក នៅ​ថ្ងៃទី​ ២៩ ​ខែកញ្ញា​នេះ ​កម្លាំង​ឯកភាព​ស្រុក​កំពុង​ចុះ​អន្តរាគមន៍​ ដើម្បី​ជួយ​បញ្ជូន​ពលរដ្ឋ​មួយចំនួន​ទៅរក​ទីទួល​សុវត្ថិភាព​ផងដែរ៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម