Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បានសម្រេច​ផ្តល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុមហ៊ុន​ទ្រី​ភាព​ក្នុង​ទំហំ​ចុះបញ្ជី​ទុន​១៧​លាន​ដុល្លារ វិនិយោគ​អភិវឌ្ឍន៍ កោះត្បាល់

បានផុស

នៅ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​គម្រោង​អនុម័ត វិនិយោគ​របស់​គម្រោង​អភិវឌ្ឍន៍ កោះត្បាល់ ឱ្យ​វិនិយោគ​ដែលមាន​ទីតាំង ស្ថិតនៅ​ក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ទៅ​ឲ្យ​ក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd ក្នុង​ចំណាយ​ទុន​ចុះបញ្ជី​ឱ្យ​វិនិយោគ​ចំនួន ១៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១០៥​កន្លែង​ទីតាំង​។ នេះ​បើ​យោងទៅតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​កាលពី​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ក៏​ធ្លាប់​បានលើកឡើង​ឱ្យដឹងថា ខេត្ត​កែប គឺមាន​កោះ​ចំនួន​១២ និង​ថ្ម​ប៉ប្រះ​ទឹក​១ ដែល​សុទ្ធតែជា​ទីតាំង​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​ដោយមាន​វិស័យ​ទាក់ទាញ​ទេសចរណ៍​។

នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តាម​បណ្តា​កោះ​ទាំង ១២​នៅក្នុង​ខេត្ត​កែប ពិតណាស់​នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ទាក់ទាញ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​ខេត្ត​កែប ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​អាច​ផ្តល់ឱ្យមាន​កន្លែង​ការងារ សំដៅ​កាត់បន្ថយ​ការ​ពី​ចំណាកស្រុក ដូចនេះ​ក្នុង​ការធ្វើ​ឲ្យ​គម្រោង​វិនិយោគ​បាន​លេចចេញ​ជា​រូបរាង​ឡើងជា​រឿង​ដែល​យើង​បាន​ខិតខំ​បន្ត។

សូម​រំលឹក​ផង​ដែរ​ថា ក្រៅពី កោះត្បាល់ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទើប​អនុម័ត​ឱ្យ​ក្រុមហ៊ុន ទ្រី​ភាព កោះទន្សាយ រី​ស៊​ត​នេះ កាលពី​ឆ្នាំ ២០១៩​កន្លងទៅ ក្រុមហ៊ុន​នេះ ក៏​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​កោះទន្សាយ​រហូត ៥០​ឆ្នាំ ដោយ​ចំណាយ​ទុនវិនិយោគ​រហូត ១៣០​លាន​ដុល្លារ ហើយ​នៅ​បច្ចុប្បន្ន​នេះ​កំពុងតែ​ដំណើរការ​អភិវឌ្ឍន៍​គម្រោ​ង​ក្រុមហ៊ុន​របស់ខ្លួន ដែលមាន​បំណង​បង្កើត​ទីក្រុង​រណប​ថ្មី​មួយ​នៅ​ខេត្ត​កែប​សម្រាប់​វិស័យ​ទេសចរ​ទៅ​ថ្ងៃមុខ​បន្ថែម៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម