ព័ត៌មានជាតិ
ធនាគារជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារចំនួន១០០នាក់
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារជំនាន់ទី៣០ សម្រាប់ឆ្នាំសិក្សា២០២០ ២០២១ចំនួន១០០នាក់ដើម្បីសិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។
តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី៣០ធ្នូនេះបានឲ្យដឹងថា ដើម្បីរួមចំណែកកសាងធនធានមនុស្សប្រកបដោយសក្តានុពលមានសមត្ថភាពជំនាញនិងវិជ្ជាជីវៈស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រការអភិវឌ្ឍន៍វិស័យធនាគារនិងហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើនឲ្យកាន់តែមានបរិយាប័ន្ននិងសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារនឹងប្រឡងជ្រើសរើសសិស្សនិស្សិតនិងបុគ្គលិកធនាគារសរុបចំនួន១០០នាក់ ចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារសម្រាប់កម្មវិធីសិក្សារយៈពេល២ឆ្នាំក្នុងឆ្នាំសិក្សា ២០២១ ដល់ឆ្នាំ២០២៣។
បើតាមធនាគារជាតិចំពោះលក្ខខណ្ឌចុះឈ្មោះប្រឡងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាត្រូវមានបទពិសោធន៍ការងាររយៈពេល២ឆ្នាំនិងបេក្ខជនជាសិស្សនិងនិស្សិតត្រូវមានសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឬសញ្ញាបត្រមានតម្លៃស្មើ។
ចំពោះការបរិច្ឆេទប្រលងនឹងត្រូវធ្វើថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ហើយ វិញ្ញាសាប្រឡងរួមមានចំណេះដឹងទូទៅគណិតវិទ្យានិងភាសាអង់គ្លេស។
រីឯកាលបរិច្ឆេទលក់ពាក្យនិងទទួលពាក្យប្រឡងចាប់ផ្ដើមលក់ពាក្យពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០នេះតទៅនិងឈប់ទទួលពាក្យនិងបិទឈ្មោះនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១និង បិទបញ្ជីឈ្មោះបេក្ខជនប្រឡងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
ចំពោះការសិក្សាមានរយៈពេល២ឆ្នាំនិងបេក្ខជនត្រូវថ្លៃចុះឈ្មោះសិក្សាសរុបក្នុង៤ឆមាសមានចំនួន២លានរៀល៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


