Connect with us

ព័ត៌មានជាតិ

ពិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» គម្រប់ខួប១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គត​របស់ព្រះបរមរតនកោដ្ឋ

បានផុស

នៅ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមក្នុងកម្មវិធី «សមាធិរលឹកដួងព្រះ​វិញ្ញាណក្ខន្ធ» ដើម្បីរលឹកគម្រប់ខួប១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ព្រះបរមរតនកោដ្ឋ នៅសាលា​ធម្មសភា វត្តបទមវតី នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើង ដើម្បីចូលរួមរលឹកគម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណា​ទិគុណដ៏ប្រសើរថ្លៃថ្លា និងបង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោលពេញដោយ អត្ថន័យទូន្មានដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ ព្រះករុណាជាម្ចាស់ផងដែរ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួម/និមន្តពីសំណាក់សម្តេចសង្គ ព្រះសង្ឃ តាជី និងយាយជី យុវជន ស.ស.យ.ក. តាមវិស័យ ពុទ្ធបរិស័ទ ចំនួន៥០០អង្គ/នាក់។

សហភាពសហព័ន្ធយុវជនកម្ពុជាតែងតែចូលរួមសហការ គាំទ្រ ក្នុងការរៀបចំកម្មវិធីនានា ជាពិសេសពិធីសាសនា​ដែលជាការរលឹកពីវីរភាពគំរូរបស់ ព្រះបរមរតនកោដ្ឋ ព្រមទាំងការសម្ដែងនូវមនោសញ្ចេតនាកតញូកត​វេទីប្រកប​ដោយការគោរពដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹក​រលឹករបស់​យុវជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម