ព័ត៌មានជាតិ
ប្រការគួរកត់សម្គាល់៖ ខែតុលា ជាខែដែល«ព្រះបរមរតនកោដ្ឋ» ប្រសូត គ្រងរាជសម្បត្តិ និងយាងចូលព្រះទិវង្គត
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួបទី១២ នៃការយាងសោយទិវង្គត របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
«កម្ពុជាថ្មី» សូមលើកយកប្រការដែលគួរឱ្យកត់សម្គាល់មួយ គឺព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ប្រសូត គ្រងព្រះបរមរាជសម្បត្តិជាលើកទី១ និងទ្រង់សោយព្រះទិវង្គត នៅក្នុងខែតែមួយ គឺខែតុលា ដោយគ្រាន់តែខុសថ្ងៃតែប៉ុណ្ណោះ។
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ពុទ្ធសករាជ ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គជាបុត្រាទោលរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សុរាម្រិត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈនារីរតន៍ សិរីវឌ្ឍនា។
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ បានឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ខែកត្ដិក ឆ្នាំម្សាញ់ ត្រីស័ក ពុទ្ធសករាជ ២៤៨៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ក្នុងគ្រាដែលប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមនិយមបារាំង។
ព្រះករុណា ព្រះមហាវិរក្សត្រ នរោត្ដសីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃ១៥ រោចខែ ភទ្របុទ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាវេលាម៉ោង១៖២០នាទីរំលងអាធ្រាត ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន៕
ដកស្រង់ចេញពី ព្រះរាជជីវៈប្រវត្តិសង្ខេប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


