ព័ត៌មានជាតិ
សម្ដេចតេជោប្រាប់ពីមូលហេតុដែលយកអង្គរក្សរបស់កូរ៉េខាងជើងការពារសម្ដេចព្រះនរោត្តម សីហនុ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ថាការយកអង្គរក្សកូរ៉េខាងជើងមកការពារសម្ដេចព្រះនរោត្តម សីហនុ មិនមែនមកពីព្រះអង្គមិនទុកចិត្តកម្លាំងរដ្ឋាភិបាលកម្ពុជាទេ តែនេះជាការស្នើសុំរបស់សម្ដេចទៅកាន់ប្រធានាធិបតីកូរ៉េខាងជើងលោក គីម អ៊ីលស៊ុង ឱ្យបញ្ជូនមកតែម្ដង។

ថ្លែងក្នុងវេទិការបស់សាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ពីទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងពេលស្រុះស្រួលនឹងត្រលប់មកប្រទេសកម្ពុជាវិញក្នុងប្រទេសប្រជុំនៅប៉ាតាយ៉ា ប្រទេសថៃ មេបញ្ជាការជើងគោកថៃបានស្នើសុំបញ្ជូនកងវរៈសេនាតូចមួយកងដើម្បីមកការពារសម្ដេចព្រះនរោត្តមសីហនុនៅរាជវាំងកម្ពុជា តែត្រូវបានសម្ដេចព្រះនរោត្តម សីហនុបដិសេធ និងថាមិនយកខាងណាទាំងអស់គឺយកកម្លាំងរបស់កម្ពុជាដែលជាការបង្ហាញនូវការទុកចិត្តលើសម្ដេចតេជោ។
សម្ដេចតេជោថា៖ «ថ្ងៃ៦ ខែ៦ ជួបគ្នាម្ដងទៀត។ ពេលហ្នឹងព្រះកុរុណាបិតាជាតិបានប្រាប់ខ្ញុំថា ឯកឧត្តមការពារខ្ញុំផង ខ្លាចក្រែងខ្មែរក្រហមលួចចូលសម្លាប់ខ្ញុំ។ ខ្ញុំថាអត់អីទេ! កម្លាំងរបស់ទូលបង្គំរក្សាបាន ក្នុងករណីដែលព្រះអង្គត្រូវការអង្គរក្សបរទេស ដូចជាបារាំងជាដើមដើម្បីការពារព្រះអង្គ។ អត់អីទេ ទូលបង្គំការពារខាងក្នុង។ ពេលនោះព្រះអង្គថាខ្ញុំយកកូរ៉េខាងជើង ពេលហ្នឹងក្នុងពេលដែលខ្ញុំទៅទស្សនកិច្ចនៅកូរ៉េខាងជើងជួបប្រធានាធិបតី គីម អ៊ីលស៊ុង ខ្ញុំស្នើពេលបាយជាមួយគ្នាស្នើសុំឯកឧត្តមបញ្ជូនមួយអេគីបដែលមានទាំងអ្នកការពារ ទាំងគ្រូពេទ្យសព្វបែបយ៉ាងដើម្បីជួយខ្ញុំក្នុងការពារសុវត្ថិភាពជូនព្រះករុណា។ ចឹងសុំកុំថាព្រះអង្គមិនទុកចិត្តកម្លាំងកម្ពុជា»។

សម្ដេចថាការយកកងទ័ពថៃទៅការពារនៅព្រះបរមរាជវាំងគឺជាគ្រោះថ្នាក់ផ្នែកនយោបាយដ៏ធំ ព្រោះកម្ពុជាទាមទារឱ្យវៀតណាមចេញពីកម្ពុជាតែយកទ័ពថៃទៅដាក់ដល់រាជវាំងវិញ ដោយឡែកការយកអង្គរក្សកូរ៉េខាងជើងគឺជាការព្រមព្រៀងគ្នារួចហើយរវាងកម្ពុជា និងកូរ៉េខាងជើង៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


