ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ភ្ញៀវទេសចរជិត២មុឺននាក់មកលេងកម្សាន្ដនៅខេត្តរតនគិរី
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក(៧.៨.៩ខែវិច្ឆិកាឆ្នាំ២០២២) ភ្ញៀវទេសចរជាច្រើនបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគីរី។ ចំនួនភ្ញៀវកើនទ្បើងគួរឲ្យកត់សម្គាល់ ពោលគឺរយៈពេល៣ថ្ងៃនេះមានភ្ញៀវសរុបចំនួន១៩,១២៨នាក់ ក្មុងនោះភ្ញៀវទេសចរជាតិមានចំនួនមានចំនួន១៩,០៧៥នាក់ ភ្ញៀវទេសចរអន្តរជាតិចំនួន៥៣នាក់ ដែលចំនួននេះមានការកើនឡើង៦.៣៩%ក្នុងនោះភ្ញៀវជាតិកើនឡើង៦.៣៧% ភ្ញៀវអន្តរជាតិកើនឡើង១២.៧៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ភ្ញៀវជាតិមានត្រឹមតែចំនួនតែ១៧,៩៧៩។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសម្តែងនូវមោទនភាពនៃការកើនឡើងភ្ញៀវទេសចរឆ្នាំនេះ ដោយការកើនឡើងនេះ គឺកើតចេញពីការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្ត។ ជាក់ស្តែងដើម្បីទទួលភ្ញៀវទេសចរជាតិ – អន្តរជាតិ ក្នុងអំឡុង ពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃនេះ ( ថ្ងៃទី ៧.៨.៩ ខែវិច្ឆិកា ឆ្នាំ២០២២) លោកបានធ្វើការណែនាំឲ្យមន្ត្រីរាជការសម្អាតតាមមន្ទីរអង្គភាពសម្អាតតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋាននានា។

ដោយឡែកសោភ័ណភាពលម្អតាមដងផ្លូវក្នុងក្រុងបានលុង បានរំលេចទៅដោយភ្លើងពណ៍ចម្រុះគ្រប់ទីកន្លែង មើលទៅគួរឲ្យចង់គយគន់ និងទាក់ទាញមែនទែន។ ទន្ទឹមហ្នឹងនោះ លោកក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង,ស្រុក ទាំង៩ត្រូវការពារសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋ អុំទូក អកអំបុកតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕
អត្ថបទ៖ វុទ្ធឦសាន






-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


